(កែប)៖ កម្មករជាជនរងគ្រោះប្រមាណជា ១៣នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរអគារ គិតត្រឹមវេលាម៉ោងប្រមាណ៦៖២០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្តបានអះអាងថា មានជនរងគ្រោះប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ខណៈពួកគេកំពុងធ្វើការ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ អគារនេះត្រូវបានគេអះអាងថា សាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ៕