(ភ្នំពេញ)៖ កាន់តែវិសេសថែមទៀត ក្រុមហ៊ុនស្មាត អាស្យាតាបានផ្ដល់រង្វាន់ម៉ូតូហុងដាឌ្រីមចំនួនពីររង្វាន់ ដល់អ្នកមានសំណាងទាំងពីររូប ដោយគ្រាន់តែធ្វើការកោសកាតបញ្ចូលទឹកប្រាក់ ចំនួួន 5,000 រៀល និង10,000 រៀល ពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។

អ្នកនាង ផុន ផល្លីមកពីភ្នំពេញ ដែលទទួលបានរង្វាន់ម៉ូតូហុងដាបានថ្លែងថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលគាត់កោសកាតស្មាត ដែលរំពេចនោះគាត់បានឃើញរូបម៉ូតូហុងដាឌ្រីម2019នៅលើក្រដាសកោស។

អ្នកនាង ផលី្លបាននិយាយថា៖ “ខ្ញុំបានដឹងថាស្មាតផ្ដល់រង្វាន់តាំងពីដំបូងនៅតាមបណ្ដាញសង្គម តែភ្ញាក់ផ្អើលខ្លាំងដែលបានឃើញរូបម៉ូតូ ហើយក៏តេទៅសួរក្រុមហ៊ុនក៏បញ្ជាក់ថាពិតជាបានទទួលរង្វាន់មែន។ និយាយទៅគឺថាសប្បាយចិត្តដែលប្រើប្រាស់សេវាទូរស័ព្ទល្អហើយអាចឈ្នះរង្វាន់ថែមទៀតផង”។

លោក គួយ ណាំ មកពីខេត្តព្រៃវែងក៏ជាអតិថិជនមួយរូបផងដែរ ដែលទទួលបានរង្វាន់ម៉ូតូតាមរយៈការកោសកាតនេះ។ ណាំបានផ្ដាំដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទដៃស្មាតទាំងអស់ឲ្យប្រើកោសកាត 5000រៀល និង 10000រៀល ដើម្បីទទួលបានឱកាសឈ្នះទាំងអស់គ្នា។

នេះជាអតិថិជន ទីពីរនិងទីបី ដែលទទួលបានម៉ូតូពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។

កន្លងមកក៏បានអ្នកឈ្នះរង្វាន់ ទូរស័ព្ទដៃ Oppo Reno Oppo F11 Pro Smart Prime II និងSmart @Home ជាច្រើនដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងបញ្ចប់នៅចុងខែកុម្ភ: ដូច្នេះកុំភ្លេចកោសកាតឥឡូវនេះដើម្បីឈ្នះ 100% ជាមួយរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមានម៉ូតូ Honda Dream 2019 10 រង្វាន់ ទូរស័ព្ទ OPPO Reno 10x Zoom ចំនួន 20 រង្វាន់ OPPO F11 Pro ចំនួន 50 រង្វាន់ គម្រោង Smart @Home Standard 3 ខែ ចំនួន 100 រង្វាន់ ទូរស័ព្ទ Smart Prime II ចំនួន 500 រង្វាន់ និងរង្វាន់ជាច្រើនទៀត។ គាំទ្រលុយរៀលខ្មែរ ទិញកាតកោស 5,000រៀល និង10,000រៀល ឥឡូវនេះ!

#កោសឈ្នះ #កោសឈ្នះ
Link to video: https://we.tl/t-Pr3csdsJhG