(ភ្នំពេញ)៖ ពេទ្យភ្នែកកម្ពុជា សហការជាមួយអង្គការ AFED ទីក្រុងឌូបៃ នឹងធ្វើការបកបាយភ្នែក និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមសេចក្ដីដំណឹងរបស់ ពេទ្យភ្នែកកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។

សម្រាប់ព័ត៌មានលម្អិត អំពីការបកភ្នែកដោយឥតគិតថ្លៃនេះ សូមធ្វើការទំនាក់ទំនងដោយផ្ទាល់នៅទីតាំងរបស់ ពេទ្យភ្នែកកម្ពុជា ស្ថិតនៅសាខាបឹងស្នោរ និងសាខាស្ទឹងមានជ័យ៕