(ប៉េកាំង)៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ដើម្បីសម្តែងការអបអរសាទរឆ្នាំថ្មី ឆ្នាំសកលជូនចំពោះប្រិយមិត្តអន្តរជាតិនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន តាមរយៈវិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធឺណិតដូចខាងក្រោម៖

ប្រិយមិត្តជាទីមេត្រី៖

២០២០ ជាលេខសំណាងដ៏ល្អ និងល្អបវរមួយ ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចិន ក៏បានពន្យល់លេខនេះថា បើអានជាភាសាចិនគឺ Ai Ni Ai Ni ដែលមានន័យថា ស្រឡាញ់អ្នក ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ ក្នុងនាមអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោកសូមជូនពរឆ្នាំថ្មី ឆ្នាំសកល ជូនចំពោះប្រិយមិត្តពីក្រុងប៉េកាំង ។

ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គឺសរសេរដោយខណៈពេលនីមួយៗ។ ខណៈពេលជាច្រើននៅឆ្នាំ២០១៩ បានក្លាយជាការចងចាំអមតៈ។ កាលពីថ្ងៃទី១ខែតុលា ពួកយើងបានអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ប្រិយមិត្តបានចែករំលែកដំណើរប្រវត្តិសាស្ត្រ មិនធម្មតា ក្នុងរយៈពេល៧០ឆ្នាំ ​​​នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន តាមរយៈភាពយន្តឯកសារពហុភាសាក្រោមចំណងជើងថា «យើងដើរឆ្ពោះទៅមុខ» និងភាពយន្តផ្សាយផ្ទាល់កម្រិតគុណភាពច្បាស់បំផុត ៤K ក្រោម ចំណងជើងថា  «ខណៈពេលនេះ ពិធីព្យុហយាត្រាកងទ័ពឆ្នាំ២០១៩» ដែលផ្សព្វផ្សាយ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។

លោក Francesco Maringio អ្នកជំនាញរបស់អ៊ីតាលីលើបញ្ហាប្រទេសចិន បានសរសេរដោយកោតសរសើរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ហើយលោកសម្គាល់ថា ប្រជាជនចិនពិតជាមានមោទនភាពចំពោះការនេះ ។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានខិតខំចាប់យករាល់ពេលវេលាដ៏អស្ចារ្យ នៃការឈានទៅមុខរបស់ប្រទេសចិន ដើម្បីបង្ហាញដល់ពិភពលោកនូវយុគសម័យថ្មី ដែលប្រកបដោយភាពប្រាកដប្រជា  និងគ្រប់ជ្រុងជ្រោយនៃប្រទេសចិន។ យើងបានប្រើប្រាស់បច្ចេកវិទ្យានិងវិធីសាស្ត្រសោតទស្សន៍បែប  5G+4K/8K+AI និងបានធ្វើការផ្សព្វផ្សាយដោយជោគជ័យនូវសកម្មភាពទ្រង់ទ្រាយធំនិងសំខាន់ៗមួយចំនួនដូចជា  វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ខ្សែក្រវាត់និងផ្លូវ, កិច្ចប្រជុំសន្ទនា ស្តីពីអរិយធម៌អាស៊ី, ការអបអរសាទរខួបគម្រប់ ២០ឆ្នាំ នៃការវិលត្រឡប់របស់ម៉ាកាវ មក កាន់មាតុប្រទេសវិញជាដើម។ ខ្សែភាពយន្តជាពហុភាសាដែលយើងបានចេញផ្សាយដូចជា « រឿងនិទាននិងឃ្លាកំណាព្យដែលលោក ស៊ី ជីនភីង ចូលចិត្តដកស្រង់  (Classics Quoted by Xi) » , « ការពិពណ៏នាអំពីរតនសម្បត្តិជាតិ (Every Treasure Tells a Story) »  ..បាន បើកបង្អួចឱ្យប្រិយមិត្តទាំងអស់បានស្វែងយល់កាន់តែស៊ីជ្រៅពីទស្សនៈតម្លៃរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងវប្បធម៌និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិន ។

សកម្មភាពជួបជុំជាមួយប្រិយមិត្តទូទាំងសកលលោកក្រោមប្រធានបទ ធ្វើដំណើរជាមួយ ប្រទេសចិន កម្មវិធីផ្សព្វផ្សាយបែបច្នៃប្រឌិតថ្មីក្រោមប្រធានបទ សប្បាយចិន-រុស្ស៊ី និងពិធិករល្បីតាមអ៊ីនធឺណិតនិងបណ្តាញទំនាក់ទំនងសង្គមជាច្រើនភាសា... ។ កម្មវិធីទាំងនេះបានជួយឱ្យប្រិយមិត្តកាន់តែច្រើនជាប់ចិត្តជាមួយប្រទេសចិននិងគាំទ្រប្រទេសចិន។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើងមានរយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែយើងខ្ញុំដឹងច្បាស់ថា នៅក្នុងយុគសម័យបណ្តាញអ៊ីធឺណិតនេះ បើសិនមិនអាចវិវឌ្ឍទៅមុខ ឬវិវឌ្ឍយឺតៗ នោះគឺជាការដើរថយក្រោយហើយ ។ យើងខ្ញុំចងចាំជានិច្ចចំពោះអនុសាសន៍របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិនដែលតម្រូវឱ្យ ប្រកាន់ខ្ជាប់នូវយុត្តិធម៌និងការច្នៃប្រឌិតថ្មី ដើម្បីកសាងនិងប្រើប្រាស់ឱ្យបាន ឋល្អនូវប្រព័ន្ធផ្សព្វ ផ្សាយថ្មីនិងវេទិកាថ្មី ។

យើងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បែបថ្មីលំដាប់ទីមួយលើផ្ទៃអន្តរជាតិក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតថ្មី ។ ក្នុងឆ្នាំ ២០១៩នេះ យើងខ្ញុំបានបង្កើត និងចាប់ផ្តើមដំណើរការនូវបន្ទប់ពិសោធន៍ដ៏សំខាន់ថ្នាក់ជាតិដំបូងបង្អស់មួយសម្រាប់ផលិតកម្មវិធីសោតទស្សន៍UHD  និងបានបង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយថ្មី 5G ឈ្មោះ Yangshipin ។ ក្រៅនេះ ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ យើងខ្ញុំ បានធ្វើការកែទម្រង់កម្មវិធី ដោយបានដាក់ចេញកម្មវិធីល្អៗជាង ២០០ ក្នុងន័យផ្តល់កម្មវិធីល្អៗកាន់តែច្រើនដល់អ្នកប្រើប្រាស់ ។

សេចក្តីរាយការណ៍អំពីចំណុចសំខាន់ៗនៅលើពិភពលោកទាំងមូលប្រកបដោយគ្រប់ជ្រុងជ្រោយ សត្យានុម័តនិងយុត្តិធម៌ គឺជាបទដ្ឋានដែលយើងតែងតែប្រកាន់ខ្ជាប់។ យើងប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ហើយធ្វើការផ្លាស់ប្តូរជាមួយសមភា គីសារព័ត៌មានជាតិនិងអន្តរជាតិដោយឈរលើមូលដ្ឋានស្មើភាពគ្នា។

នៅឆ្នាំនេះ ខ្ញុំបានជួបសន្ទនានិងផ្លាស់ប្តូរទស្សនៈគ្នាជាមួយអ្នកទទួលខុសត្រូវនៃបណ្តាសមភាគីសារព័ត៌មានអន្តរជាតិ ចំនួនជាង១៥០ ដែលរួមមាន ទីភ្នាក់ងារ ព័ត៌មាន Associated Press ទីភ្នាក់ងារ ព័ត៌មាន Reuters ទីភ្នាក់ងារ ព័ត៌មាន Agence France-Presse និង ទីភ្នាក់ងារ ព័ត៌មាន BBC ជាដើម។ គ្រប់ភាគីទាំងអស់មានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗ ហើយរង្វង់មិត្តភក្តិមួយត្រូវបានបន្តពង្រីកឥតឈប់ឈរ។

ព្រមពេលជាមួយគ្នានេះ ខ្ញុំក៏សោកស្តាយដែលបានឃើញថា មិនដឹងមកពីមូលហេតុអី ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន បានផ្សព្វផ្សាយដោយភាពងងឹតងងល់ក្នុងព័ត៌មាន មួយចំនួន ដែលពាក់ព័ន្ធនឹងប្រទេសចិន។

សូម្បីតែពាក្យចចាមអារ៉ាមក៏អាចបានផ្សព្វផ្សាយជាព័ត៌មានបានដែរ ហើយបណ្តាលឱ្យបាត់បង់ភាព ត្រឹមត្រូវនៃខ្លឹមសារព័ត៌មាន។ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនក៏មិនខុសពីរឿងប្រលោមលោកអក្សរ សាស្ត្រដែរ។ យើងទាំងអស់គ្នាជឿជាក់ថា អង្គហេតុគឺជាអាយុជីវិតនៃការផ្សព្វផ្សាយព័ត៌មាន។

ប្រសិនបើអ្នកពឹងផ្អែកលើការស្រមើលស្រមៃក្នុងការផ្សព្វផ្សាយនិងយល់ច្រឡំព័ត៌មានថា​ ជារឿងប្រលោមលោក នោះវានឹងធ្វើឱ្យបាត់បង់នូវភាពជឿជាក់ពីសាធារណជន។ ការនេះក៏បានអ្នកទទួលខុសត្រូវ នៃប្រព័ន្ធ សារព័ត៌មាននីមួយៗ ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈមានការប្រុងប្រយ័ត្នខ្ពស់។ លោក William Hazlitt អ្នកនិពន្ធជនជាតិអង់គ្លេសក្នុងសតវត្សទី ១៨ បានពោលនូវឃ្លាប្រយោគដ៏ល្បីល្បាញមួយថា ការរើសអើង គឺកំណើតនៃភាពល្ងង់ខ្លៅ” ។  ការស្វែងរកការពិត និងលុបបំបាត់ការរើស អើង គឺមានតម្លៃខ្លាំងណាស់ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរ សត្យានុម័តនិងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយនូវការពិតនិងសំឡេងយុត្តិធម៌ទៅកាន់សហគមន៍អន្តជាតិ ។

កវីចិនម្នាក់ឈ្មោះ Zhang Jiuling នៅរជ្ជកាលថាងធ្លាប់សរសេរថា អ្នកដឹងចិត្តគ្នាមិនបែងចែក ជិតឬឆ្ងាយទេ ទោះបីឃ្លាតគ្នាម៉ឺនយោជន៍ក៏ដូចជាអ្នកជិតខាងដែរ ។ យើងជួបជុំនិងរួមរស់នៅលើផែនដីនេះ វាគឺជានិស្ស័យម្យ៉ាង។ ដូចជាពេលកំពុងបំពេញទស្សនកិច្ចនៅប្រេស៊ីលនិងអាហ្សង់ទីន ខ្ញុំបានឃើញផ្កានិងឮសំឡេង បក្សីដូចគ្នានឹងពេលដែលខ្ញុំធ្លាប់ឃើញនិងឮនៅខេត្តក្វាងតុងដែលខ្ញុំធ្លាប់ធ្វើការ ។

នៅអ៊ីតាលីនិងអេស្ប៉ាញ ខ្ញុំបានភ្លក់ស្រាអង្កដំណើបនិងបន្ទះសាច់ងៀតស្រដៀងនឹងខេត្តជឺជាំង ដែលជាស្រុកកំណើតរបស់ខ្ញុំ ។ គំនិតស្តីពី ផែនដីដូចជាភូមិមួយ” គឺជាក់ច្បាស់និងពិតប្រាកដអ៊ីចឹង ។ គ្មានមូលហេតុសម្រាប់ប្រជាជនក្នុងភូមិនេះមិនឱ្យធ្វើការប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរគ្នា នោះទេ ។

ខ្ញុំតែងតែយល់ឃើញថា ការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានអាចបំបាត់របាំងគំនិត និងទោសាគតិជាឆ្នាំចុងក្រោយនៃការបញ្ចប់ការកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅកម្រិតធូរធារបង្គួរគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ហើយនឹងនិយាយពាក្យលាភាពក្រីក្រខ្លាំងចំពោះប្រទេសមួយ ដែលមានប្រជាជនចំនួន ១៤០០ លាននាក់នេះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សម្រាប់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តកត់ត្រានូវយុគសម័យប្រកបដោយ ឧត្តមភាព និងស្វែងរកភាពល្អឥតខ្ចោះតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ជាច្រើនទៀតដែលកំពុងកើតឡើងក្នុងប្រទេសចិននិងពិភពលោកជូនដល់ប្រិយមិត្ត  ដើម្បីបញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។

2020, ក្តីស្រឡាញ់គ្រប់ដណ្តប់មនុស្សលោក!

ជូនពរប្រទេសចិន ជូនពរពិភពលោក ជូនពរអស់លោកអ្នក!