(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយលោកយាយឧបាសិកា ធី ង៉ែត ត្រូវជាម្ដាយ ជីដូន ជីទួត ជីលួត បានទទួលមរណភាព នៅវេលាម៉ោង០៣៖៥៦នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយជរាពាធ ក្នុងជន្មាយុ៩៥ឆ្នាំ។

បច្ចុប្បន្នសពឧបាសិកា ធី ង៉ែត ដែលត្រូវជាជីដូនបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល កំពុងតម្កល់បុណ្យតាមប្រពៃណីនៅផ្ទះរបស់លោក ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងដង្ហែរចេញនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយ នៃសពលោកយាយឧបាសិកា ធី ង៉ែត និងកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំណុះអធិការដ្ឋាននគរបាលស្រុក ក្រុង អញ្ជើញចូលរួម៕