(ភ្នំពេញ)៖ អាពាហ៍ពិពាហ៍មួយរោងនេះ ពិតជាឃើញហើយ ស្ងប់ស្ងែងមិនសរសើរមិនបាន ពិតជាល្អប្រណិតគ្មានពីរជាមួយនឹងការរៀបចំដេគ័រផ្កានៃមង្គលការបុត្រា បុត្រីរបស់លោកឧកញ៉ាស្រុកខ្មែរមួយរូប ដែលកូនប្រុសនាម សូ តារារត្ន័ កូនស្រីនាម ឃុន រតនា ដែលប្រព្រឹត្ត ទៅ កាលពីថ្ងៃ ៤-៥ ខែធ្នូ ឆ្នាំ ២០១៩ថ្មីៗនេះ ។

ការរៀបអាពាហ៍ពិពាហ៍ ដ៏អធិកអធមនេះ បានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាប្រាំ សុខា ដែលញៀវកិត្តិយសសុទ្ធតែជាអ្នកមានមុខមានមាត់ប្រចាំប្រទេសចូលរួមជាច្រើនរូបផងដែរ។ អាពាហ៍ពិពាហ៍ មួយនេះអមនឹងផ្កាភ្ញីសឹងពេញអគារទាំងមូល បង្ហាញពីរដូវផ្លារីករហូតដល់រដូវរងារធ្លាក់ព្រឹល រួមមានទាំងការបញ្ចាំចលនាLED នៅលេីផ្លូវដេីរនិងឆាកប្រៀបដូចធម្មជាតិពិតៗ ។

គួរបញ្ជាក់ថាការរចនាដេគ័រផ្កាដ៏ប្រណិតអស្ចារ្យនេះគឺរៀបចំដោយក្រុមហ៊ុនដេគ័រលំដាប់កំពូលលេខមួយពីប្រទេសថៃ គី Rainforest The Wedding ដែលដឹកនាំរៀបចំចាត់ចែងដោយក្រុមហ៊ុន Fairy Queen នៃប្រទេសកម្ពុជាយើង។ ក្រុមហ៊ុននេះមានរៀបចំដេគ័រពិធីអាពាហ៍ពិពាហ៍ដ៏សម្បេីមជូនកូនឧកញ្ញ៉ានិងឯកឧត្តមជាច្រេីននៅប្រទេសកម្ពុជាយេីងពីមុនៗដែរ។

Rainforest The Wedding ជាក្រុមហ៊ុនដេគ័រផ្កាលំដាប់លេខមួយក្នុងប្រទេសថៃ ដែលស្នាដៃត្រូវគេទទួលស្គាល់លើឆាកអន្តរជាតិ បានរៀបចំអោយសុទ្ធតែកូនមហាសេដ្ឋីថៃ និងកំពូលតារាថៃដូចជា Chompoo Arya, Lydia Sarunrat, Angie Hastings, Noey Chotika ជាដើម។ ចំណុចពិសេសនែការដេគរ័ដែលធ្វេីអោយក្រុមហ៊ុននេះល្បីនិងឈរនៅលំដាប់លេខមួយគឺការឌីហ្សាញបែប original concepts ដែលការរៀបចំដេគ័រអាពាហ៍ពិពាហ៍នីមួយៗតែងតែមានភាពស្រស់ស្អាត និងអស្ចារ្យខុសប្លែកពីគ្នា មិនមានភាពជាន់គ្នា ៕

Rainforest The Wedding មានលេខទំនាក់ទំនង (+855) 11-898-789 (ភាសាខ្មែរ - អង់គ្លេស) និង (+66) 83-289-1955 (ភាសាថៃ - អង់គ្លេស)