(ព្រះសីហនុ)៖ យុវជនស្ត្រីដើម្បីសង្គម បាននិងកំពុងបង្កើតយុទ្ធនាការ ៣០ថ្ងៃ ដើម្បីសម្អាតបរិស្ថាន នៅក្នុងខេត្តព្រះសីហនុ។ យុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

តំណាងក្រុមយុវជន បានឲ្យដឹងថា ពួកគេតែងតែសប្បាយរីករាយដែលប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ តែភ្លេចគិតថា ការរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ។ ជាក់ស្តែងសំរាមប្លាស្ទិចដែលត្រូវបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល។

តំណាងក្រុមដដែល សំណូមពរថា «យើងខ្ញុំជាក្រុមយុវជនស្ត្រីដើម្បីសង្គម សូមសំណូមពរចូលរួមការពារបរិស្ថានតាមរយៈការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសូមឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ជាពិសេសពលរដ្ឋខេត្តព្រះសីហនុទាំងអស់ ធ្វើជាពលរដ្ឋគំរូសម្រាប់ភ្ញៀវបរទេស ក្នុងការទុកដាក់សម្រាម»៕