(ម៉ានីល)៖ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 រវាងក្រុមយុវជនជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ទល់នឹងក្រុម U22 វៀតណាមចាប់ផ្តើមនៅម៉ោង៧យប់នាបន្តិចទៀតនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅកីឡដ្ឋាន Rizal Memorial ស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមជួយដល់ក្រុមកីឡាករ U22 កម្ពុជា ទទួលជោគជ័យលើ U22 វៀតណាម