(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី១០០ នៃខ្សែភាពយន្តកូរ៉េ (១៩១៩-២០១៩) ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីមហោស្រពខ្សែភាពកូរ៉េលើកទី១៣ (the 13th Korean Film Festival) នៅសាលមហោស្រពចតុម្មុខ។

ចាប់តាំងពីឆ្នាំ២០០៦ ស្ថានទូតកូរ៉េប្រចាំកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែបានរៀបចំពិធីមហោស្រពខ្សែភាពយន្តកូរ៉េប្រចាំឆ្នាំ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ការប្រារព្ធពិធីមហោស្រពខ្សែភាពយន្តកូរ៉េនេះ នឹងផ្តល់ឱកាសក្នុងការលើកស្ទួយ ការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ព្រមទាំងពង្រីកវប្បធម៌កូរ៉េ ឲ្យកាន់តែមានភាពទូលំទូលាយ នៅក្នុងប្រទេសកម្ពុជាផងដែរ៕