(សៀមរាប)៖ ផលិតផលល្បីៗជាង៩០ម៉ាក នឹងត្រូវដាក់តាំងបង្ហាញ ដើម្បីអបអរសាទរក្នុងររដូវកាលដ៏ពិសេស ជាមួយនឹងការរៀបចំនូវឈុតវិស្សមកាល និងសេវាកម្ម ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន មានឈ្មោះថា «ផ្តល់ក្តីស្រលាញ់» សម្រាប់អតិថិជនទាំងអស់។

ថ្មីៗនេះ DFS ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ប្រណិត សម្រាប់អ្នកដំណើរលំដាប់ពិភពលោក បានរៀបចំកម្មវិធីប្រចាំឆ្នាំ មានឈ្មោះថា «ផ្តល់ក្តីស្រលាញ់» ដើម្បីអបអរសាទរសម្រាប់វិស្សមកាលដ៏រីករាយ ជាមួយនឹងការជូនកាដូពិសេសៗ។ ចាប់ ពេលនេះតទៅ អតិថិជនទាំងអស់អាចរីករាយ ជាមួយនឹងការទិញទំនិញ ដែលមានចំនួនកំណត់រួមមានការផ្តល់សេវាកម្ម ដ៏ពិសេសជាលក្ខណៈឯកជន និងកម្មវិធីផ្សេង ទៀត ដែលមាននៅក្នុងអាគារ T Gallerias ទាំង១៩កន្លែង ព្រមទាំងនៅគ្រប់ ព្រលានយន្តហោះទាំងអស់ទូទាំងពិភពលោក។

ដោយមានការរួមបញ្ចូលផលិតផល ជាង១៥០ម៉ាក នៅក្នុងហាងដ៏ប្រណិតរបស់ DFS ហាងទំាងអស់មានដូចជា ហាងហ្វេសសិននិងគ្រឿងលម្អ ហាងគ្រឿងសម្អាង និងទឹកអប់ ហាងនាឡិកាដៃ ហាងគ្រឿងអលង្ការនិងគ្រឿងលម្អខ្លួន ហាងស្រា ម្ហូបជាដើម និងហាងលក់អនុស្សវរីយ៍ផ្សេងៗទៀត ដែលសុទ្ធសឹងតែជាផលិតផលមានចំនួនកំណត់ ដែលអតិថិជននឹងមានជម្រើសយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់រដូវកាលមួយនេះ។

លើសពីលើនេះ T Galleria Angkor នឹងមានការដាក់ស្តង់តាំងបង្ហាញ នូវកាដូដែលជាម៉ាកល្បីៗ ដើម្បីធ្វើឲ្យអតិថិជនមានអារម្មណ៍ កាន់តែវិសេសវិសាល និងកក់ក្តៅ។
• Estee Lauder នឹងផ្តល់នូវកាដូពិសេសរាល់ការចំណាយចាប់ពី ២០០ដុល្លារឡើងទៅ ហើយការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី១៥ វិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ។
• កាតគ្រីស្មាស់ដែលមានចំនួនកំណត់៖ បានត្រៀមជាស្រេចសម្រាប់ លោកអ្នកដោយធ្វើការរចនាជាមួយពណ៌ទឹកមាស ហើយលោកអ្នក អាចទទួលបានដោយគ្រាន់តែចំនាយចាប់ពី១០០ដុល្លារឡើងទៅ។
• Holiday Photo Wall៖ អតិថិជនទាំងអស់អាចតុបតែងខ្លូនជាលោក តាណូអែល ដោយខ្លួនឯងថែមទាំងរីករាយជាមួយការថត រូបស្អាតៗ ហើយចែករំលែករូបភាពនៅក្នុងបណ្ដាញសង្គមរបស់អ្នកដោយគ្រាន់ តែសរសេរពាក្យ#GiveLove#TGalleriaAngkor#ShopDutyFree ដើម្បី ទទួលបានរូបថតសន្លឹកយ៉ាងស្រស់ស្អាតជាមួយការតុបតែងរបស់យើងត្រឡប់ទៅផ្ទះវិញ។
• អ្នកសរសេរអក្សរផ្ចង់ប្រចាំប្រទេសកម្ពុជា៖ នឹងផ្តល់ជូនអ្នកនូវសារផ្ទាល់ខ្លួនប្រកបដោយសិល្បៈដែលអ្នកចង់សរសេរទៅកាន់មនុស្សជាទីស្រលាញ់នៅលើកាតគ្រីស្មាស់នៅក្នុងថ្ងៃទី៦-៧ ខែធ្នូ ដោយគ្រាន់តែចំណាយចាប់ពី១៥០ដុល្លារឡើងទៅ។
• Cambodia Tea Time ៖ នឹងផ្តល់ជូននៅ «ហាងសូកូឡា» សម្រាប់ អតិថិជនអាចរីករាយជាមួយនឹងការធ្វើនំសូកូឡាដោយខ្លួនឯងនៅក្នុង ថ្ងៃទី២០-២២ ខែធ្នូ ដោយគ្រាន់តែចំណាយចាប់ពី ១៥០ ដុល្លារឡើងទៅ។
• កងបង្វិលសំណាង ដើម្បីទទួលបានរង្វាន់។ ដោយគ្រាន់តែថតរូបជា មួយនឹងម៉ូតូកង់បីរបស់ DFS ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យនៅក្នុង T Galleria។

នៅក្នុងរដូវការវិស្សមកាលនេះ T Galleria Angkor នឹងនាំវិស្សមកាលរបស់ អ្នកផ្លាស់ប្តូរបរិយាកាសមួយបែបផ្សេងទៀត ជាមួយនឹងកម្មវិធីនានាដែលទុកសម្រាប់អបអរ ក្នុងថ្ងៃឈប់សម្រាកនេះរួមមាន ការចូលរួមពីលោកតាណូអែល និងមានការសម្តែងសរសេរអក្សរផ្ចង់ពីអ្នកជំនាញ ព្រមទំាងមានចម្រៀងជូនពរសម្រាប់ថ្ងៃបុណ្យណូអែល ពីការសម្តែងរបស់ក្មេងៗតូចៗគួរឲ្យស្រលាញ់ផង ដែរ។

លោក Ariel Gentzbourger ប្រធានប្រតិបត្តិក្រុមហ៊ុន DFS Group បានថ្លែងថា «រដូវកាលនៃវិស្សមកាលនេះ គឺជាការចែករំលែកនូវភាពរីករាយ។ ជារៀងរាល់ឆ្នាំ យើងទាំងអស់គ្នាមានក្តីសោមនស្សរីករាយ ក្នុងការដែលផ្តល់នូវចំណាប់អារម្មណ៍ និងណែនាំអតិថិជនរបស់យើង ជាមួយនឹងបទពិសោធន៍ដែលផ្តល់ដ៏កក់ក្តៅចេញពីចិត្ត ការតាំងបង្ហាញផលិតផលនិង កម្មវិធី ផ្សេងៗ ដែលប្រារព្ធឡើងទុកជាអំណោយនៃការកម្សាន្ត។ ចូលរួមបង្កើតពេលវេលាដ៏អស្ចារ្យ នៅផ្សារទំនើបរបស់យើង ដោយការផ្តល់ ជូននូវកាដូដោយផ្ទាល់ដៃ។ បំណងប្រាថ្នារបស់យើង គឺចង់ឲ្យអតិថិជនទាំងអស់មានអារម្មណ៍ថា វាជាថ្ងៃវិស្សមកាលមួយដ៏អស្ចារ្យ»។

តោះ! ចូលរួមរីករាយទំាងអស់គ្នានៅ T Galleria by DFS Angkor តាមទីតាំង និងពេលវេលាដែលបានកំណត់ ។ អាសយដ្ឋាន ផ្ទះលេខ ៩៦៨, វិថី ឆាលដឺហ្គូល, ខេត្តសៀមរាប ជាប់នឹងសារមន្ទីជាតិអង្គរ និងបើកប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង១០ព្រឹក ដល់ម៉ោង ២២យប់៕