(ភ្នំពេញ)៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន២៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣២,៨០០,០០០រៀល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

បើតាមការផ្សាយរបស់ក្រសួងសាធារណការ បានសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន៤៣គ្រឿង គឺពី២១២គ្រឿង ក្នុងខែតុលាទៅ ២៥៥គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៤តោន។

ខាងក្រោមនេះ ជារបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖