(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នា ការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធីគ្រប់គ្រងការចែកចាយតាមអនទ្បាញ DMS.One សម្រាប់ផលិតផលទឹកដោះគោអង្គរមីលឃ៍ ជាផ្លូវការដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនទាំងពីរផងដែរ។

ពិធីសម្ពោធ DMS.ONE សម្រាប់អង្គរមីលឃ៍,DMS.ONE (Distribution Management System) គឺជាឧបករណ៍គ្រប់គ្រង ទៅលើប្រតិបត្តិការសកម្មភាពផ្នែកលក់ នៅក្នុងយុគសម័យទំនើប។

ប្រព័ន្ធគ្រប់គ្រងនេះ ជួយដល់ការរៀបចំបែងចែក នឹងចែកចាយពីក្រុមហ៊ុនកណ្តាល ទៅកាន់ភ្នាក់ងារលក់ រឺភ្នាក់ងារកណ្តាល ទៅកាន់អ្នកគ្រប់គ្រងលក់នឹងភ្នាក់ងារលក់តាមទីផ្សារនាៗផងដែរ។

*គ្រប់គ្រងប្រព័ន្ធចែកចាយទូទៅ និងការលក់តាមអនទ្បាញ
*ជំនួយដល់ការត្រួតពិនិត្យ និងកំនត់ទីតាំងនីមួយៗ
*ប្រមូលផ្តុំទិន្ន័យ រក្សាទិន្នន័យធំៗបានតាមតំរូវការ
*បែងចែកបានច្រើនកំរិត ជូនអតិថិជន
*ការរចនាទ្បើងមានមុខងារច្រើន សំរាប់សហគ្រាស
*ប្រភេទនៃរបាយការណ៍មានភាពខុសគ្នា
*ការរួមបញ្ចូលបច្ចេកវិទ្យាពត៌មាននិងទូរគមនាគមន៍តែមួយ
*ជំនួយ ២ផ្នែក: Web base and Mobile Native Application

កំទ្បុងពេលសម្ពោធលោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អង្គរមីលឃ៍ បានថ្លែងថា "សេវាកម្មគ្រប់គ្រងការចែកចាយ DMS.One គឺជាគំរោងអថិភាពសំខាន់ជាងគេបំផុតរបស់ក្រុមហ៊ុនលោក។ រហូតមកដល់ខែធ្នូឆ្នាំ២០១៩នេះ ក្រោយពីបានសិក្សាវាយតំលៃ ពីដៃគូរជាច្រើនដែលបានផ្តល់សេវាកម្មនេះ អង្គរមីលឃ៍បានសំរេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រាងជាមួយក្រុមហ៊ុនមិត្តហ្វូនដើម្បីអនុវត្តន៍គំរោងរួមគ្នា។ ប្រព័ន្ធគ្រប់គ្រងនេះ ជាជំនួយការដ៍ចំបង សំរាប់ក្រុមហ៊ុនអង្គរមីលឃ៍ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនឹងលំបាកនាៗ ដែលក្រុមហ៊ុនកំពុងជួបប្រទះ"។

លោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអង្គរមីល ថតរូបអនុស្សាវរីយ៍ នៅក្នុងឱកាសនោះដែរ លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានបង្ហាញនូវឆន្ទះក្នុងការបង្កើតគំរោង DMS.One នេះឡើងហើយក៍បានចែករំលែកគោលការណ៍ នឹងផែនការរបស់ DMS ទៅកាន់ក្រុមហ៊ុនអង្គរមីលឃ៍ ផងដែរ។ វាជាផ្នែកមួយដ៍ពិសេសផងដែរ សម្រាប់ប្រតិបត្តិការដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារបស់មិត្តហ្វូននាពេលអនាគត។

លោកបានគូសបញ្ជាក់ថា "ក្រុមហ៊ុនមិត្តហ្វូន នឹងសហការជាមួយសហគ្រាសនាៗក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវរាល់ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា ដែលមានភាពវ័យឆ្លាត ស្វ័យប្រវត្តិ នឹងដើម្បីពាំនាំនូវអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនផងដែរ"។

ក្នុងកម្មវិធីនោះ បានកត់សំគាល់ទៅលើចំណុចសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One ដោយធ្វើយ៉ាងណាអោយមានភាពល្បីរន្ទឺនៅក្នុងទីផ្សារ ដែលសាកសម្យបំផុតសំរាប់វិស័យផ្សេងៗគ្នារួមមាន៖ អ្នកលក់រាយ ផ្នែកចំណីអាហារ នឹងភេសជ្ជះ សណ្ឋាគារ ធនាគារ និងវស័យអាជីវកម្មផ្សេងៗជាច្រើនទៀតផងដែរ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគនាគមន៍ដែលឈានមុខគេ ក្នុងការដោះស្រាយបញ្ហាប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់នូវសេវាកម្មផ្សេងៗគ្នាជាច្រើនរួមមាន៖ ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារដ្ឋាភិបាល ប្រព័ន្ធទូរស័ព្ទចល័ត អីនធឺណែត Content service, Leased Line service, e-Payment និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕