(កណ្តាល)៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតបារី ស្ថិតនៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុ បានឲ្យដឹងថា សមត្ថកិច្ចកំពុងប្រើប្រាស់ឡានបាញ់ទឹកជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់អគ្គីភ័យនេះ។

ទោះជាយ៉ាងណា គេពុំទាន់ដឹងពីមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនតាមក្រោយជាបន្តបន្ទាប់ទៀត៕