(ស៊ីឈួន)៖ នៅថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៩ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូ ដើម្បីបំពេញទស្សនកិច្ចផ្សព្វផ្សាយលើវិស័យព្រពុទ្ធសាសនានៅខេត្តស៊ីឈួន ប្រទេសចិន។

ពេលបំពេញទស្សនកិច្ច ប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ បានចូលជួបសំដែងការគួរសមជាមួយព្រះតេជគុណ ឆាំង ស៊ូ ព្រះគ្រូចៅអធិការវត្តភ្នំអ៉ឺម៉ឺ ខេត្តស៊ីឈួន ដែលជាវត្តមានកម្ពស់ ៣,៦០០ ម៉ែត្រលើកំពូលភ្នំ។

គ្រានោះផងដែរលោក សរ សុពុត្រា ប្រធានប្រតិភូ បានពិភាក្សាកិច្ចផ្សព្វផ្សាយព្រះពុទ្ធសាសនាទាំង ២ប្រទេស ដោយមានកិច្ចសម្របសម្រួលពីលោក ហួត តាំង និងក្រុមការងារផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាខាងលើលោក សរ សុពុត្រា បានបន្តដឹកនាំប្រតិភូចូលជួបពិភាក្សាការងារមួយចំនួន ជាមួយលោក ជីន ស៊ាន អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Qiliping Hot Springs ខេត្ត Sichuan ដែលជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនាយ៉ាងមុតមាំ ប្រចាំខេត្តស៊ីឈួន និងទទួលទានអាហារសាមគ្គីរួមគ្នាយ៉ាងសប្បាយរីករាយ៕