(ភ្នំពេញ)៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី-កម្ពុជា (SGMC) បានប្រកាសអំពីកម្មវិធីប្រម៉ូសិន ជាបន្តបន្ទាប់ដែលបានដាក់ដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០១៩។ 

កម្មវិធីប្រម៉ូសិនចុងឆ្នាំពិសេសនេះ ត្រូវបានផ្ដល់ជូនសម្រាប់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំសុខភាពពិសេសមួយចំនួន ដែលសេវាកម្មទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយបំពេញតម្រូវការរបស់អ្នកជំងឺ និងអតិថិជន ដែលស្វែងរកសេវាថែទាំសុខភាព សម្រាប់នាឱកាសឆ្នាំថ្មីខាងមុខនេះ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសារសំខាន់ និងគុណតម្លៃនៃការព្យាបាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តព្រមទាំងដើម្បីលើកកម្ពស់ ទម្លាប់រស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត។

សេវាកម្មព្យាបាលដែលរួមមានដូចជា ការពិនិត្យរកមហារីកសុដន់, ការព្យាបាលដោយប្រើកំអែភ្នំភ្លើង, ការពិនិត្យសុខភាព និងការពិគ្រោះជំងឺ ជាមួយនឹងវេជ្ជបណ្ឌិត។

* កម្មវិធីប្រូម៉ូសិនទី១៖ ការពិនិត្យរកមហារីកសុដន់

កាដូសុខភាពដ៏ពិសេសសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់ដោយចំណាយត្រឹមតែ៩៩ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ (តម្លៃដើម១៥០ដុល្លារសហរដ្ឋអាមេរិក) រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អ្នកជំងឺអាចធ្វើការណាត់ជួប ដើម្បីទទួលបានការពិនិត្យមើលមហារីកសុដន់ រួមជាមួយនឹងការឆ្លុះអេកូសុដន់ ដើម្បីរកឃើញជំងឺមហារីក ឲ្យបានទាន់ពេលវេលា។

* កម្មវិធីប្រូម៉ូសិនទី២៖ ការពិនិត្យសុខភាព

ការការពារ គឺជាគោលការណ៍ដ៏មុតមាំរបស់ SGMC ដូចនេះ SGMC នឹងផ្ដល់នូវការបញ្ចុះតម្លៃ ១០% ចំពោះកញ្ចប់សេវាកម្មពិនិត្យសុខភាព សម្រាប់បុរសនិងនារី។ ដោយមានការពិនិត្យសុខភាពច្រើនប្រភេទ ចាប់ព្រមទាំងផ្ដល់ឲ្យអ្នកជំងឺនូវការវាយតម្លៃស្ថានភាពសុខភាពគ្រប់ជ្រុងជ្រោយ កំណត់ពីហានិភ័យវេជ្ជសាស្ត្រ និងសុខភាពនៅគ្រប់សរីរាង្គ និងរបៀបព្យាបាល និងដោះស្រាយហានិភ័យ មុននឹងអាការៈទាំងនេះ ក្លាយជាបញ្ហាសុខភាព ធ្ងន់ធ្ងរ។

* កម្មវិធីប្រូម៉ូសិនទី៣៖ ការព្យាបាលដោយប្រើកំអែភ្នំភ្លើង (Holistic Wellness)

SGMC នឹងផ្ដល់នូវសេវាកម្មថ្មី ដែលមានតែមួយគត់នៅប្រទេសកម្ពុជា នោះគឺការព្យាបាលដោយដេកកប់ ដោយកំអែខ្សាច់ភ្នំភ្លើង ជាមួយនឹងការបញ្ចុះតម្លៃ នៅសល់ត្រឹមតែ៦០ដុល្លារតែប៉ុណ្ណោះ។ ការព្យាបាលដោយការ កំអែភ្នំភ្លើង នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាជួយសម្រាលការឈឺសាច់ដុំ និងរលាក និងបង្កើនប្រព័ន្ធភាពស៊ាំ។ ចំណែកឯអាល់កាឡាំង នៃខ្សាច់កំអែភ្នំភ្លើងសំបូរ ទៅដោយសារធាតុរ៉ែ ធ្វើឲ្យមានប្រសិទ្ធិភាព បន្សាបជាតិពុលខ្ពស់។

* កម្មវិធីប្រូម៉ូសិនទី៤៖ កាតអ៊ីអន (AEON Card)

អ្នកកាន់ប័ណ្ណឥណទានអ៊ីអន ទាំងអស់ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានសិទ្ធិទទួលបានការពិគ្រោះយោបល់ ផ្នែកវេជ្ជសាស្រ្ត ១០% និងបញ្ចុះតំលៃ ១៥% លើកញ្ចប់ពិនិត្យសុខភាព ទាំងបុរសនិងស្ត្រី ។

លោក Anthony Tan អគ្គនាយកប្រចាំ DrMap កម្ពុជា បានថ្លែងថា «ចាប់តាំងពីពេលបើកដំណើរការមក យើងពិតជាមានកិត្តិយស ក្នុងការបម្រើសេវាកម្មជូនអតិថិជនរបស់យើង និងជួយពួកគាត់ ឲ្យទទួលបានសុខុមាលភាព ក្នុងជីវិតប្រសើរបំផុត»។

លោក Tan ក៏បានបន្តទៀតផងដែរថា «យើងទាំងអស់គ្នានៅ SGMC មើលឃើញថា សេវាកម្មរបស់យើង គឺជាមធ្យោបាយមួយ ដើម្បីកសាងប្រទេសកម្ពុជា ឲ្យមានសុខភាពល្អ។ តាមរយៈការផ្សព្វផ្សាយ អំពីកម្មវិធីប្រូម៉ូសិន សុខភាពនិងសុខុមាលភាពនៅចុងឆ្នាំនេះ SGMC សង្ឃឹមថា នឹងលើកទឹកចិត្តបន្ថែមទៀត នូវអាកប្បកិរិយាសកម្ម ក្នុងចំណោមសហគមន៍ដែលទទួលបន្ទុកសុខភាព និងសុខុមាលភាពរបស់ពួកគាត់»

SGMC ប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការកសាងទិសដៅការថែទាំសុខភាព ប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដំបូងគេបង្អស់ និងល្អវិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា៕