(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបហើយថា ស្មាតហ្វូន realme ដែលទើបតែសម្ពោធថ្មីៗកន្លងទៅនេះ ទទួលបានការគាំទ្រ ឡើងកក្រើកទីផ្សារ ជាពិសេសសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យាទំនើបថ្មីៗ ដូច្នេះដើម្បីក្រុមហ៊ុននឹងលក់ប្រភេទូរស័ព្ទដៃ realme5 ត្រឹមតែ១៩៩ដុល្លារ ដែលធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តមិនរួចទេ ព្រមទាំងមានជម្រើសច្រើន សម្រាប់យុវវ័យដែលចូលចិត្តលេងស្ទីលឃ្យូត។

អ្វីដែលបង្កឱ្យមានភាពចាប់អារម្មណ៌ខ្លាំងនោះ គឺដោយសារតែម៉ូឌែល realme 5 Pro មានលក្ខណៈសម្បត្តិល្អ បន្ទះឈីបខ្លាំងកាមេរ៉ាក្រោយ៤គ្រាប់ និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge ជំនាន់ 3.0 បន្ថែមទៀតផង។

ចំណែក realme 5 វិញក៏មិនអន់ដែរ ព្រោះមិនត្រឹមតែជាស្មាតហ្វូន ដែលមានតំលៃសមរម្យ និងញាក់សាច់នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជានោះទេ តែវាមានលក្ខណៈសម្បត្តិពេញទំហឹង ទាំងបន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ៤គ្រាប់ និងកាន់តែពិសេសនោះ គឺវាមានទំហំថ្មធំដល់ទៅ 5000mAh។

realme 5 បាននាំយកមកជាមួយនឹងកាមេរ៉ាក្រោយ៤គ្រាប់ មកបំពាក់លើស្មាតហ្វូន ដែលមានតម្លៃសមរម្យ មិនខ្លាចនឹងចំណាយលុយទិញឡើយ។ កាមេរ៉ាខាងក្រោយនេះ មានដូចជា កាមេរ៉ាទី១៖ ទំហំ 12MP ជាកាមេរ៉ាគោល កម្រិត f/1.8 កាមេរ៉ាទី២៖ សម្រាប់ថតរូបទូលាយ Ultra-wide Angle ថតបាន១១៩ដឺក្រេ, កាមេរ៉ាទី៣៖ សម្រាប់ថតរូបជិត ក្នុងចំងាយ៤សង់ទីម៉ែត្រ និងទី៤៖ កាមេរ៉ាចុងក្រោយសម្រាប់គណនាជម្រៅរូបភាព ឱ្យកាន់តែលេចធ្លោពេលថតរូបបែប Portrait ដ៏ពេញនិយម។

កាមេរ៉ាគោលរបស់ realme5 នេះមានសមត្ថភាពជួយទប់លំនឹងរូបភាព ចំណែកកាមេរ៉ាថតរូបប្លង់ទូលាយអាចឱ្យលោកអ្នក ចាប់យករូបភាពកាន់តែ ធំជាងមុន មិនឱ្យដាច់គែមសងខាងដូចពេលមុនទៀតឡើយ។ ចំណែកកាមេរ៉ា Macro វិញប្រើដើម្បីថតរូបជិត ស័ក្កិសមនៅពេលដែលលោកអ្នក ចង់ផ្តិតយករូបភាពដែលតូច និងកៀកជិតខ្លាំង។

លោកអ្នកក៏អាចថតរូបភាពពេលងងឹតបានដែរ ដោយមុខងារ Nightscape និង Chroma Boost ដែលអាចឱ្យលោកអ្នកថតរូបភាពបានក្នុងកម្រិត 4K បានដល់ 30fps និងកម្រិត 240fps សម្រាប់វីដេអូយឺត slow-motion ក្នុងគុណភាពកម្រិត 720p។

ចំណែកកាមេរ៉ាមុខ សំរាប់ថតរូប selfie ទំហំ 13MP ដែលមានរាងជាស្ទាយដំណក់ទឹកឡើង Cute វិញគឺស្ថិតនៅលើអេក្រង់ខាងមុខ មើលទៅកាលីបមែនទែន។ កាមេរ៉ានេះជាប្រភេទ AI ដែលអាចជួយកែខៃសំរស់លោកអ្នកកាន់ស្អាតផងដែរ។

realme 5 បំពាក់ដោយបន្ទះឈីបប្រតិបត្តិការ Qualcomm Snapdragon 665 ដែលទើបតែប្រកាសថ្មីៗនេះ។ សូមបញ្ជាក់ថាបន្ទះឈីប Qualcomm ជំនាន់ទី៣ AI Engine គឺជាអង្គហេតុដែលធ្វើឱ្យ SD 665 នេះអាចផ្តល់ជូននូវការបញ្ចេញរូបភាពបានកាន់តែច្បាស់ ជាមួយនិងដំណើរការកាមេរ៉ាកាន់តែរលូន។

ស្មាតហ្វូន realme 5 មកជាមួយទំហំថ្មធំរហូតដល់ 5000mAh តែមិនមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿននោះទេ។ ប៉ុន្តែតាមដឹងអ្វីដែលក្រុមហ៊ុន realme ធ្លាប់បានបញ្ចាក់ គឺថាស្មាតហ្វូននេះអាចធន់នឹងការឡើងកម្តៅរហូតដល់៤៩ម៉ោង នៅលើការសន្ទនាគ្នា ហើយ១២ម៉ោង សម្រាប់ការមើលវីដេអូលើ YouTube និង១៥៦ម៉ោង សម្រាប់ស្តាប់ចំរៀងតាមកាសត្រចៀកផងដែរ។

យោងតាមការប្រើប្រាស់ផ្ទាល់បានឱ្យដឹងថាវាអាចប្រើបាន រហូតដល់២ថ្ងៃ ក្នុងលក្ខខណ្ឌប្រើប្រាស់ល្អគួរសម តែក្នុងការប្រើប្រាស់ច្រើន រាប់បញ្ចូលទាំងការលេងហ្គេម PUBG និងកិច្ចសន្ទនាយូរជាងនេះ យើងអាចប្រើប្រាស់បានត្រឹម មួយថ្ងៃពេញប៉ុណ្ណោះ ដែលនេះគឺជារឿងល្អមួយ ដែលធ្វើឱ្យហ្វេនៗមិនចាំបាច់ពិចារណាយូរឡើយ ក្នុងការជាវវាយកទៅធ្វើជាសំណព្វចិត្តឆ្នាំថ្មី។

សរុបសេចក្តីមកឃើញថាស្មាតហ្វូន realme5 ជាជំរើសស្មាតហ្វូនមួយ ដែលអាចឱ្យលោកអ្នក រីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបល្អ ទាំងកាមេរ៉ា៤គ្រាប់ ទំហំថ្មធំ5000mAh និង បន្ទះឈីបប្រតិបត្តិការល្អ ដោយមិនចាំបាច់ចំណាយច្រើននោះឡើយ។ អ្វីដែលកាន់តែពិសេស នៅពេលនេះ គឺ realme5 មានមួយប្រភេទ ទៀត (Option ថ្មី) ដែលមាន RAM3GB + ROM 64GB ROM លក់ក្នុងតម្លៃត្រឹមតែ ១៥៩ដុល្លារតែប៉ុណ្ណោះ ដែលអតិថិជនអាចរកទិញបានចាប់ពីថ្ងៃទី៦ ខែធ្នូ២០១៩នេះតទៅ។

ចំពោះលក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នាទាំងអស់ទៅហ្នឹង realme5 Option ដើមដដែល។ ដូច្នេះចាំអង្កាល់ទៀត ចង់ក្លាយជាម្ចាស់ស្មាតហ្វូន តំលៃត្រឹមតែ១៥៩ដុល្លារ សមត្ថភាពអែមៗបែបនេះ គឺជារឿងដែលល្អបំផុតសម្រាប់អ្នកគ្រប់គ្នា៕