(កំពង់ចាម)៖ ជនសង្ស័យចំនួន៧នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការចាប់ខ្លួនជាបន្ដបន្ទាប់ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ចំណុចវត្តស្ពឺ ស្ថិតក្នុងភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នោះរួមមាន៖ ទី១៖ឈ្មោះ ស៊ីង បញ្ញា អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ អុល ខ្នា អាយុ២៦ឆ្នាំ, ទី៣៖ឈ្មោះ ហ៊ុន តួ អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ ហ៊ុ វាសនា អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ទូច សាន អាយុ២៤ឆ្នាំ, ទី៦៖ឈ្មោះ វ៉ា សុផាន់និត អាយុ២០ឆ្នាំ និងទី៧៖ឈ្មោះ សន ដារ៉ា អាយុ២២ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានគ្រឿងញៀនមួយចំនួន, ទូរស័ព្ទ០៧គ្រឿង, ម៉ូតូ០៣គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន៕