(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News សូមបង្ហាញឡើងវិញនូវវីដេអូដែលជាចម្លើយសារភាពទាំងស្រុងមនុស្សជំនិតរបស់ អេង ឆៃអ៊ាង គឺលោក តោ និមល ដែលបានចូលសារភាពទោសកំហុស និងទម្លាយផែនការដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

លោក តោ និមល ដែលរត់គេចខ្លូនទៅនៅប្រទេសថៃ ក្រោយជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយបន្ទាប់ពីសារភាពនូវអ្វីដែលជាកំហុសរបស់ខ្លួនរួចរាល់ ក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសម្ដែងនូវការសោកស្ដាយ និងរៀបរាប់ចេញពីចិត្តនូវអ្វីដែលលោក អេង ឆៃអ៊ាង បង្គាប់បញ្ជាកន្លងមក ពិសេសពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ។