(ភ្នំពេញ)៖ ដើម្បីរីករាយស្វាគមន៍ចូលឆ្នាំសកលឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០ ខាងមុខនេះ Vittoria Lily Event Planner បាននាំមកនូវកម្មវិធីពិព័រណ៍ស្វាគមន៍ ចូលឆ្នាំសកល MEGA New Year Fair ដ៏សប្បាយៗ ដែលមិនធ្លាប់មាននៅកម្ពុជា ដែលនឹងធ្វើឡើងទីតាំងផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ទីធ្លាកន្លែងបាញ់ទឹក ដោយនឹងមានតាំងនូវដើមគ្រីស្តម៉ាសយក្ស នៅចំកណ្តាលទីធ្លាផងដែរ។

នេះក៏ជាឱកាសសម្រាប់អាជីវកម្មគ្រប់ខ្នាតនូវការតាំងលក់ និងផ្សព្វផ្សាយផលិតផលគ្រប់មុខ រួមទាំងក្រុមហ៊ុនទាំងឡាយ ដែលជាប្រភេទសេវាកម្ម ធនាគារ និងវិស័យសិក្សាគ្រប់ផ្នែកផងដែរ។ កម្មវិធីពិព័រណ៍នេះ រួមមានការបង្ហាញនូវគ្រប់ផលិតផលសម្រាប់បុរស នារី និងកុមារតូចៗ ជាពិសេសគឺ ផលិតផលថ្មីៗ ដែលទើបនាំចូលមកកម្ពុជា។

ថែមទាំងមានការសម្តែងម៉ូដសម្លៀកបំពាក់ទាន់សម័យ ការបង្ហាញនូវការផាត់មុខ ការបង្ហាញម៉ូដដេរឆ្នៃដោយស្នាដៃ កូនខ្មែរ កម្មវិធីកុមារ សប្បាយៗ ការប្រកួតប្រជែង និងលេងល្បែងកំសាន្តជាក្រុមផ្សេងៗទៀត។

មិនត្រឹមតែប៉ុណ្ណោះ និងជួបជាមួយការច្រៀងរាំរបស់តារាល្បីៗដូចជា Nico, Ra Bee, Bobo, ក្រុម EOD, EPIX, និងតារាអូរីជីណលសង (Original song) ជាច្រើនរូបទៀត ក្នុងរយៈពេលបីថ្ងៃជាប់ៗ គ្នាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់៕

រាល់ Sponsors និងការកក់ស្តង់ សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៨៥ ៧៧៧ ៩៦៣ ឬ ០៩៦ ៩២១ ៨៣៨៥!