(ព្រះសីហនុ)៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះក្នុងរោងចក្រក្តារបន្ទះ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ។

យ៉ាងណាក៏ដោយព័ត៌មានលម្អិតអំពីអគ្គិភ័យនេះ មិនទាន់ត្រូវបានរាយការណ៍ភ្លាមៗនៅឡើយទេ ដោយសមត្ថកិច្ចកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕