(សៀមរាប)៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។ បន្ទាប់ពីមានករណីនេះ មានអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ បានចូលរួមជួយសង្រ្គោះជនរងគ្រោះ ក្នុងករណីនេះជាបន្តបន្ទាប់។ រហូតដល់ម៉ោង៦៖០០ល្ងាចនេះ មានជនរងគ្រោះ ១៣នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំ ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត៕

ខាងក្រោមនេះជាកម្រងរូបភាព និងវីដេអូ ដែលអាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមជួយសង្គ្រោះ ក្នុងករណីបាក់រលំសាលាឆាន់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប៖