(កំពង់ចាម)៖ ក្នុងគោលដៅរួមចំណែកលើកកម្ពស់សេវាសាធារណៈ ជាពិសេសលើវិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការ KOICA របស់ប្រទេសកូរ៉េខាងត្បូង បានឧបត្ថម្ភសម្ភារ និងបរិក្ខារជាច្រើនដល់មន្ទីរពេទ្យបង្អែកបាធាយ ដែលស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត ទូច ហួត ប្រធានមន្ទីរពេទ្យបង្អែកបាធាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ការឧបត្ថម្ភនេះ បានធ្វើឡើងកាលពីសប្តាហ៍មុន គឺនៅថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត បានបន្តថា KOICA និងវិស្វករប្រចាំនៅរាជធានីភ្នំពេញ បានអញ្ជើញទៅមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីពិនិត្យបញ្ចប់គម្រោង រយៈពេល ២ឆ្នាំ ដើម្បីធ្វើការងារមួយចំនួន រួមមាន៖

*ទី១ ៖ កែលម្អបន្ទប់សង្រ្គោះបន្ទាន់ ថែមគ្រែ និងប្រព័ន្ធអុកស៉ីសែន
*ទី២ ៖ ឡដុតកាតសំណល់វេជ្ជសាស្រ្ត
*ទី៣ ៖ អាគុយផ្ទុកភ្លើង និងអូតូវុល
*ទី៤ ៖ ជួលជុលម៉ាស៉ីន វិទ្យុសាស្ត្រ និងម៉ាស៉ីនពិសោធន៍
*ទី៥ ៖ ជួយបណ្តុះបណ្តាលបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកបាធាយ បានជាប់ជាមន្ទីរពេទ្យផ្តល់សេវាសាធារណៈគម្រូលេខ២ សម្រាប់ឆ្នាំ២០១៩។

បើតាមលោកវេជ្ជបណ្ឌិត ទូច ហួត អាគារសាងសង់ថ្មី និងសម្ភារបរិក្ខារថ្មីពេទ្យជួយឧបត្ថមដោយអង្គការ KOICA រដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េខាងត្បូង បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩៕