(ត្បូងឃ្មុំ)៖ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសគណៈកម្មការសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំសមាជិកសមាគមន៍ខេត្តក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ស្រ្តី ចាស់ជរារទុរគតគ្មានទីពឹង និងពិការចំនួន១២គ្រួសារ ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោកស្រី ម៉េង វ៉ាន់ដានីន បានធ្វើការសំណេះសំណាល និងផ្តល់ភាពកក់ក្តៅ ដោយនាំយកអំណោយ ចុះចែកជូនផ្ទាល់ និងផ្តាំផ្ញើបងប្អូនស្ត្រីត្រូវតស៊ូក្នុងជីវិត ខិតខំបំពេញការងារ ដើម្បីធ្វើណាឲ្យជីវភាពគ្រួសារបានប្រសើរឡើង។

ចំពោះអំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប និងថវិកា២៤ម៉ឺនរៀល។

ព្រមទាំងផ្តល់ជូនរទេះរុញ ដល់ស្រ្តីពិការជើង២រូប ក៏ដូចជា ផ្តល់ថវិការចំនួន៦០ម៉ឺនរៀល ដល់លោកយាយ អ៊ិន ស៊្រុន សម្រាប់ទិញសសរជួសជុលផ្ទះ ក៏ដូចជាជួយសម្រួលជីវភាពបងប្អូនស្ត្រី ដែលត្រូវការចាំបាច់ ក្នុងមូលដ្ឋាននេះមួយចំនួនទៀតផងដែរ៕