(ភ្នំពេញ)៖ ថ្ងៃទី២៦វិច្ឆិកានេះ នៅលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកត់សម្គាល់ឃើញថាមានការផ្លាស់ប្តូររូបភាព Profile ថ្មីមួយ ដែលធ្វើអោយសាធារណជន មានមន្ទិលសង្ស័យថាជាស្លាកសញ្ញាថ្មី (Logo) របស់ស្រាបៀរកម្ពុជាឬយ៉ាងណា។

បន្ថែមពីលើរូបថ្មីខាងលើ នៅលើទំព័រដដែលនេះ ក៏បានដាក់សំណួរមកកាន់អតិថិជនរបស់ខ្លួនថាតើនឹងមានអ្វីថ្មីក្នុងពេលឆាប់ៗនេះ ដែលនេះវាហាក់ដូចជា ស្រាបៀរកម្ពុជាកំពុងចង់ប្រាប់ពីអ្វីមួយអស្ចារ្យ ដែលនឹងកើតឡើងឆាប់ក្នុងពេលខាងមុខនេះ បើតាមរយះវីដេអូខ្លីមួយប្រមាណ១៤ វិនាទីនោះ។

យ៉ាងណាក្តីស្លាកសញ្ញាថ្មី នេះត្រូវបានអ្នកលេងបណ្តាញសង្គមសរសើរថាឡូយ ហើយមើលទៅទាន់សម័យខ្លាំង សាកសមជាមួយការជប់លៀងផ្សេងៗសម្រាប់យុវវ័យ និង ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។

យើងនឹងរង់ចាំមើលថាតើ ស្រាបៀរកម្ពុជានឹងមានអ្វីថ្មីសម្រាប់អតិថិជនរបស់ខ្លួន។ តើស្រាបៀរកម្ពុជាផ្លាស់ប្តូរូបរាងឬយ៉ាងណា?

នេះជាសំណួរដែលនឹងត្រូវបកស្រាយជាផ្លូវការនៅថ្ងៃទី ០៣ ខែធ្នូខាងមុខនេះ៕