(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតណែនាំចំនួន៤ចំណុច ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ នេះបើតាមសេចក្តីណែនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដើម្បីចាត់តាំងខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ឱ្យប្រព្រឹត្តទៅដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានណែនាំដូចតទៅ៖

១៖ ធ្វើឲ្យសមាជិក សមាជិកាគណបក្ស និងប្រជាជនកម្ពុជាទូទៅ ជាពិសេសយុវវ័យ នៅគ្រប់មជ្ឈដ្ឋាន បានយល់ច្បាស់ពីអត្ថន័យដ៏ធំធេងនៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រ ព្រមទាំងរាល់សមិទ្ធផលដ៏ថ្លៃថ្លាបំផុត ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីប្រទេសជាតិ ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់បច្ចុប្បន្ន។ លើមូលដ្ឋាននេះ ចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនា ដែលបានធ្វើពលិកម្មឥតរួញរា ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

២៖ លើកកម្ពស់ ការយល់ដឹងអំពីគុណតម្លៃពុំអាចកាត់ថ្លៃបាននៃសន្តិភាព ដែលសម្រេចបានដោយលំបាកជាទីបំផុត ហើយប្តេជ្ញាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស មិនឲ្យកម្លាំងណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ។ ព្រមជាមួយនោះ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ ខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ឲ្យបានសម្រេចជោគជ័យ។

៣៖ ធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិ ឃើញច្បាស់នូវគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

៤៖ ក្តាប់ជាប់មេរៀនពិសោធន៍សំខាន់ៗ នៃដំណើរការកសាង និងការពារមាតុភូមិ លើកកម្ពស់ការប្តេជ្ញាចិត្តជំរុញការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យឲ្យបានមុតស្រួច ព្រមៗគ្នា និងប្រសិទ្ធភាព តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន ឆ្ពោះទៅកាន់ការបោះឆ្នោត នៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

ខាងក្រោមនេះជាផែនការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន៖