(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួង ដែលមានសមាសភាពចំនួន៨នាក់។

សេចក្តីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រុមអ្នកនាំពាក្យមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* ប្រមូលព័ត៌មាន និងឯកសារពាក់ព័ន្ធពីគ្រប់អង្គភាពក្រោមឱវាទ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ធ្វើការឆ្លើយបំភ្លឺជាមួយសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ

* ទំនាក់ទំនង និងឆ្លើយឆ្លងជាមួយសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ

* រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួង និងទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

* សហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីបំពេញភារកិច្ចរបស់ខ្លួន៕

ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចខាងក្រោម៖