(ភ្នំពេញ)៖ ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាលើវិស័យដឹកអ្នកដំណើរ ដែលបានផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់ភ្ញៀវជាតិ និង អន្តរជាតិ ជាមួយនឹងរថយន្តថ្មីៗប្រកបដោយផាសុកភាព បុគ្គលិករួសរាយរាក់ទាក់ អ្នកបើកបរមានសុជីវធម៌ល្អ និងជំនាញច្បាស់លាស់ ដែលធានាបាននូវសុវត្ថិភាពខ្ពស់ដល់អ្នកដំណើរ ដើម្បីទៅដល់គោលដៅដោយសុវត្ថិភាព ។

សម្រាប់លោកអ្នកដែលមានបំណងចង់ធ្វើដំណើរទៅកាន់ ភ្នំពេញ-សៀមរាប និងខេត្តព្រះសីហនុ សូមជ្រើសរើសយកមកមធ្យោបាយធ្វើដំណើរជាមួយ ឡារីតា ដែលមានម៉ោងចេញដំណើរច្រើនជាងគេរហូតដល់២៥ជើងក្នុងមួយថ្ងៃ សម្រាប់គោលដៅ ភ្នំពេញ-សៀមរាប ដោយចេញដំណើររៀងរាល់៣០នាទីម្តងចាប់ពីម៉ោង៦៖៣០នាទីព្រឹក រហូតដល់ម៉ោង ៦៖៣០នាទី ល្ងាច និងពីភ្នំពេញ-ព្រះសីហនុ ចេញដំណើរ ៦ជើងក្នុងមួយថ្ងៃ។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនកន្លងមកនេះ ក្រុមហ៊ុន ឡារីតា បានផ្តល់ជូនដល់អតិថិជន នូវពិន្ទុសន្សំរាល់ពេលធ្វើដំណើរ ដើម្បីប្តូរយករង្វាន់វត្ថុអនុស្សាវរីយ៍ ពីក្រុមហ៊ុនផងដែរ ដោយគ្រាន់តែ Download Larryta's APP យកមកប្រើដើម្បីកក់សំបុត្រ ឬ ក៏អាចមកទិញសំបុត្រនៅសាខា ឡារីតា ដើម្បីបានចូលជាសមាជិក ដើម្បីសន្សំពិន្ទុប្តូរយករង្វាន់វត្ថុអនុស្សាវរីយ៍ ពីក្រុមហ៊ុន។

ចំពោះសំបុត្រ ១ លោកអ្នកនឹងទទួលបាន ១០ពិន្ទុ ហើយ១០០ពិន្ទុ លោកអ្នកអាចប្តូរបានរង្វាន់ដបទឹកដ៏ស្រស់ស្អាត១ ពីក្រុមហ៊ុន ឡារីតា រហូតដល់រង្វាន់អស់ពីស្តុក។ លើសពីនេះទៅទៀត លោកអ្នកក៏អាចយកសំបុត្ររថយន្ត ឡារីតានេះ ទៅកាន់ហាងល្បីៗមួយចំនួនដែលជាដៃគូរបស់ ឡារីតា ដើម្បីទទួលបាននូវការបញ្ចុះតម្លៃជាពិសេសផងដែរ ដូចជានៅហាង The Pizza Company ទទួលបានការបញ្ចុះតម្លៃ ១០% និងហាង TOUS les JOURS ទទួលបានការបញ្ចុះតម្លៃ១៥% ដោយគ្រាន់តែប្រគល់សំបុត្ររថយន្ត ឡារីតាទៅអោយកន្លែងបញ្ជរកម្ម៉ង់ជាការស្រេច៕

ព័ត៌មានផ្សេងៗឬកក់សំបុត្រ សូមទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជន៖ 016 20 20 20