(ភ្នំពេញ)៖ តើរថយន្ត Bentley របស់លោកអ្នក ដល់ពេលមកទទួលនូវសេវាកម្ម ពិនិត្យម្តងទៀតហើយឬនៅ? មជ្ឈមណ្ឌលថែទាំរថយន្ត Bentley ភ្នំពេញ នឹងផ្តល់ជូនជាពិសេស នូវសេវាកម្មពិនិត្យរថយន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលថែទាំរថយន្ត Bentley ភ្នំពេញ មានទំនុកចិត្ត ក្នុងការផ្តល់សេវាកម្មយ៉ាងល្អឥតខ្ជោះ ដោយការពិនិត្យ នឹងត្រូវធ្វើឡើងដោយក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ ខាងផ្នែកបច្ចេកទេស សម្រាប់រថយន្ត Bentley បូករួមនឹងគ្រឿងបរិក្ខារយ៉ាងទំនើប។

លោកអ្នកនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងពេលមកទទួលសេវាកម្ម នៅមជ្ឈមណ្ឌលថែទាំរថយន្ត Bentley ភ្នំពេញ ដូចជា៖

*ទី១៖ បុគ្គលិកមានជំនាញ និង បទពិសោធន៍ខ្ពស់ រាល់អ្នកបច្ចេកទេសទាំងអស់សុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ និងបានទទួលការបណ្ដុះបណ្ដាល យ៉ាងមានវិជ្ជាជីវៈលើការពិនិត្យ និងជួសជុលរថយន្ត Bentley បូករួមជាមួយការគាំទ្រដោយផ្ទាល់ពីអ្នកជំនាញ មកពីក្រុមហ៊ុន Bentley នៅក្នុងទីក្រុង Crewe។

*ទី២៖ គ្រឿងបន្លាស់ថ្មីសុទ្ធ រាល់គ្រឿងបន្លាស់ និង គ្រប់ប្រភេទប្រេងទាំងអស់ គឺសុទ្ធតែនាំចូលមកពីរោងចក្រដោយផ្ទាល់ ដែលបានការធានាលើគុណភាពស្របតាមស្ទង់ដារ។

*ទី៣៖ សេវាកម្មត្រួតពិនិត្យ ថែទាំរថយន្ត ការផ្តល់ជូននូវសេវាកម្មត្រួតពិនិត្យ ទៅលើរថយន្តមានចំនួន១៦ចំនុច ដើម្បីរក្សានូវទំនុកចិត្ត លើដំណើរការរបស់រថយន្តលោកអ្នក។

*ទី៤៖ ការតម្លើងកម្មវិធីរថយន្តពីរោងចក្រ យើងមានគោលដៅក្នុងបង្កើនដំណើរការយានយន្តរបស់លោកអ្នក ឲ្យបានល្អបំផុតតាមរយៈការតម្លើងកម្មវិធីរថយន្តចុងក្រោយគេ ដោយផ្ទាល់ពីរោងចក្រ Bentley នៅក្នុងទីក្រុង Crewe។

ជាមួយនឹងសេវាកម្មទាំងអស់នេះ លោកអ្នកនឹងទទួលបានទំនុកចិត្តកាន់តែខ្លាំង ក្នុងការបន្តការប្រើប្រាស់រថយន្ត Bentley បានត្រឹមត្រូវ និងកាន់តែយូរអង្វែងជាងមុន។ មជ្ឈមណ្ឌលជួសជុល Bentley ភ្នំពេញ មានទីតាំងស្ថិតនៅ អគារលេខ ៣៧៩ សហព័ន្ធរុស្សី សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ, រាជធានីភ្នំពេញ។ សូមធ្វើការទំនាក់ទំនងមក លេខទូរស័ព្ទ +៨៥៥ ៩៥ ៦៦៦ ០៨០ ដើម្បីធ្វើការកក់ទុកជាមុន៕