(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីឲ្យ កាន់តែប្រសើរថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង លោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ប្រទេសកម្ពុជា និងបង់ក្លាដេស ធ្លាប់មានបទពិសោធន៍ឆ្លងកាត់ របបប្រល័យពូជសាសន៍ដូចគ្នា កាលពីអតីតកាល។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹក ដីជាលើ កដំបូង ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល២ទសវត្សរ៍នេះ។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារសុន្ទរកថា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ លោកស្រី ដែលរួមវិភាគទានដ៏ថ្លៃថ្ លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំ ធ្វើការត្រិះរិះពិចារណា និងដាក់ប ញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានបង្កើតឡើងដោយ ស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយបិតាជាតិរបស់បង់ក្លាដេស។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក្នុងគោលដៅ ដើម្បីគុណប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-បង់ក្លាដេសនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលជាន់ខ្ពស់ ថ្នាក់ដឹកនាំជំានាញតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ដើម្បីជាសក្ខីភាពនៃទំនាក់ទំនងដ៏ល្អប្រសើររវាប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស សម្រេចយកយកព្រះបរមនាមរបស់ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដាក់ឈ្មោះផ្លូវមួយនៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា។ ចំណែកព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្លូវក្រាលកៅស៊ូមួយ ដែលមានបណ្តោយប្រវែង ១.៣១០ម៉ែត្រ និងទទឹងប្រវែង១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ដាក់ឈ្មោះ បិតាជាតិរបស់បង់ក្លាដេស។ ផ្លូវទាំងពីរនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចរបស់ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លា និងមានលទ្ធផលជាក់ស្តែងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិនិយោគ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណរដ្ឋាភិបាលបង់ក្លាដេស ដែលបានផ្តល់អាហារូបករណ៍ដ ល់និស្សិតកម្ពុជាចំនួន ២០នាក់ ពីឆ្នាំ២០០៨ ដល់២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអាស៊ី សម្រាប់ស្ត្រី និងបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យ អាស៊ីស ម្រាប់ស្រ្តី ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែង ដល់និស្សិតកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប ង់ក្លាដេស និងសូមប្រសិទ្ធពរជូនប្រជាជនបង់ក្លាដេស ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុងការរួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុ ខក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងខ្លាំងក្លា និងរឹងមាំថែមទៀតដល់ការពង្រឹងពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា ររវាងប្រជាជន និងប្រទេស ទាំងពីរ។

ចំណែកលោកស្រី Shirin Sharmin Chaudhury បានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានផ្តួចផ្តើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយនឹងបិតាជាតិរបស់បង់ក្លាដេសនៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

លោកស្រី បានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាទ ទួលបានជោគជ័យចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីឆ្នាំឆ្នាំ២០១៨ កន្លងទៅនេះ ដែលធ្វើឱ្យលោកស្រីមានឱកាសបានជួបជាមួយនឹងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រួមទាំងសម្តេ ចប្រធានព្រឹទ្ធសភាផងដែរ។

លោកស្រី Shirin Sharmin Chaudhury មានសេចក្តីសង្ឃឹងថា ទំនាក់ទំនងការទូតរវាងប្រទេ សទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រីបានស្នើឱ្យមានទំនាក់ទំនង និងកិច្ចសហ ប្រតិត្តិការរវាងសភានៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិប ត្តិការរវាងសភាបង់ក្លាដេស និងព្រឹទ្ធសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត៕

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋសភាបង់ក្លាដេស នៅវិមានព្រឹទ្ធសភា