(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ បានចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ដង្កោ ព្រមទាំងទទួលយកសំណើ សំណូមពររបស់ពួកគាត់ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

តាមរយៈវេទិកាសាធារណៈនេះ លោក នុត ពុធដារ៉ា បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ លើកយកសំណើ និងសំណូមពរផ្សេងដែលជាបញ្ហាកង្វល់ របស់ពួកគាត់ ក៏ដូចជាតម្រូវការផ្សេងៗផងដែរ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែក្ដោបក្ដាប់ឲ្យបាននូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ៕