(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំ Fresh News រួមជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជាមួយក្រុម នៅទីក្រុងហ្គ័ងចូវ ដែលពោរពេញដោយសក្តានពលនៃឧស្សាហកម្ម, កសិកម្ម, វប្បធម៌ និងទេសចរណ៍ឈានដល់ លក្ខណៈទំនើបៗគួរឲ្យចាប់អារម្មណ៍។

(ទី១)៖ គណៈប្រតិភូយើង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក ដេង ហុង (Deng Hong) អនុប្រធានមន្ទីព័ត៌មានខេត្ត ជាមួយនឹងកិច្ចសំណះសំណាលផ្លាស់ប្តូរយោបល់ និងបទពិសោធន៍រវាងគ្នា។ លោកអនុប្រធាន មន្ទីព័ត៌មាន បានលើកឡើង ពីការរីកចម្រើនរបស់ទីក្រុងហ្គងចូវ យ៉ាងឆាប់រហ័ស ក្រោយពីការបើកទូលាយ នៃគោលនយោបាយសេដ្ឋកិច្ចសេរី ដែលធ្វើឲ្យជីវភាពរបស់ប្រជាជននៃទីក្រុងមួយនេះមានបានគូរជាទី ចាប់អារម្មណ៍។

(ទី២)៖ សារមន្ទីប្រវត្តិនៃជនចំណាកស្រុករបស់ប្រទេសចិន លោក Chen Xuanzhong អនុប្រធានផ្នែកអភិរក្ស នៃសារមន្ទីរបានប្រាប់មកក្រុមការងារថា សារមន្ទីរនេះមានទីតាំងនៅឯទីក្រុងក្វាងចូវមានផ្ទៃក្រឡាទំហំជាង ៦០០០ ម៉ែត្រការ៉េនិងត្រូវបានបើកសម្រាប់ទស្សនសជាសាធារណៈក្នុងឆ្នាំ ២០១០។ សារមន្ទីរនេះបានបង្ហាញ ឱ្យឃើញយ៉ាងលំអិតនូវព័ត៍មានដែលទាក់ទងពីវប្បធម៌វត្ថុបុរាណ និងប្រវត្តិសាស្រ្តនៃជនជាតិចិន ដែលរស់នៅ ឯក្រៅប្រទេស ដែលជួយឱ្យអ្នកទស្សនាមានការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ របស់ប្រទេសចិនកាន់ចិន កាន់តែច្រើនឡើង។ ខ្សែរលកទីមួយរបស់ «ជនជាតិចិននៅឯនាយសមុទ្រ» នេះបានផ្លាស់មកពីខេត្តជាប់ ឆ្នេរសមុទ្រនៃភូមិភាគអាស៊ីអាគ្នេយ៍គឺខេត្តក្វាងទុង ខេត្តហ្វូជារួមទាំងខេត្តស៊ីម៉ាន។ ខេត្តទាំងអស់នេះគឺជា ទីតាំងកំពង់ផែដ៏សំខាន់សម្រាប់ ការធ្វើចំណាកស្រុកទៅក្រៅប្រទេសដែលអាចឆ្ពោះបានដល់គ្រប់ទីកន្លែង ទាំងអស់នៃជុំវិញពិភពលោក។

លោកបានបន្ថែមថា «លើសពីនេះទៅទៀតជនជាតិចិនដែលរស់នៅឯនាយ សមុទ្រនោះភាគច្រើនសុទ្ធសឹង ទទួលបានការជោគជ័យ ចំពោះកិច្ចកាងារនៅឯបរទេសជាមួយនឹងការវិលត្រឡប់ ដោយនាំមកវិញនូវ ទ្រព្យសម្បត្តិ ចំណេះដឹងដែលទទួលបានពីបរទេសសម្រាប់ធ្វើការវិនិយោគទុនអាជីវកម្ម និងឧស្សាហកម្មក្នុង ស្រុកដើម្បីកសាងឡើងវិញនូវសម្ព័ន្ធភាពរវាងប្រទេសទាំងពីរគឺចិននិងជប៉ុន»។ លោកបាន បន្តទៀតថា អក្សរសាស្ត្រចិនដែលមានវត្តមាននៅឯបរទេសក៏ជាដំណើរ នៃតួនាទីមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ ភាពធនធានវប្បធម៌និងការចរចាស្ដីអំពីវប្បធម៌នៅក្នុងបរិបទប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ជាមួយគ្នានេះដែរលោក បានឱ្យដឹងទៀតថា សារមន្ទីរនេះក៏បានបង្ហាញឱ្យឃើញថាវាជាបេតិកភណ្ឌវប្បធម៌ របស់ប្រទេសចិនដែលមាន សារៈសំខាន់ដូចគ្នាដើម្បីជាមូលដ្ឋានសម្រាប់សិក្សាស្ដីពីប្រវិត្តដែលទាក់ទងនឹងជនជាតិចិននាសម័យនោះ។

លោក Chen ក៏បានកត់សម្គាល់បន្ថែមថា សរុបប្រហែល ៧០ភាគរយ នៃជនជាតិចិនដែលរស់នៅឯបរទេសទាំងអស់ ភាគច្រើនមានដើមកំណើតមកពីខេត្តក្វាងទុងហើយ ក៏មានវត្ថុតាងដែលត្រូវបានដាក់តាំងបង្ហាញឱ្យ ឃើញនៅទូទាំងសារមន្ទីរជាមួយនឹងរូបចម្លាក់ព្រមទាំងរូបថតសកម្មភាពជួរួមនៃជនជាតិចិន នៅបរទេស ដើមកំណើតចិនជាច្រើនផងដែរ។

(ទី៣)៖ សកលវិទ្យាល័យ ជីណាន (Jinan University) ដែលជាសកលវិទ្យាល័យដ៏ធំមួយ មានអាយុកាល ជាង១០០ឆ្នាំ នៅក្នុងក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ «សាកលវិទ្យាល័យជិនណាន គឺជាស្ថាប័នចិន ដំបូងគេ គាំទ្រដល់សិស្សអនិកជនចិន ដែលបង្កើតឡើង ដោយរដ្ឋាភិបាលចិន។ អត្ថន័យនៃពាក្យ ជិណាន មានន័យថា សមុទ្រខាងត្បូង ហើយវប្បធម៌ចិន នឹងត្រូវផ្សព្វផ្សាយ ដល់ទ្វីបទាំង ៥»។ សាលាជីណាន បានបង្កើតឡើង នៅខេត្តណានជីង ក្នុងឆ្នាំ១៩០៦ ក្នុងប្រវត្តិសាស្ត្រឧត្តមសិក្សា នៅប្រទេសចិន។

សាកលវិទ្យាល័យជីណាន មានឈ្មោះល្បីជាងគេ ក្នុងប្រទេសចិន ក្នុងនោះសាកលវិទ្យាល័យជិណាន ប្រកាន់ ខ្ជាប់នូវបាវចនា «ភាពស្មោះត្រង់ និងការគោរព» និងយកចិត្តទុកដាក់ លើការបណ្តុះបណ្តាល ទេពកោសល្យ ជាមួយនឹងវប្បធម៌ សីលធម៌ ប្រពៃណី ដ៏ប្រសើររបស់ប្រទេសចិន។ សកលវិទ្យាល័យ ជីណាន បានបណ្តុះបណ្តាលទេពកោសល្យ ជាង ៣០ម៉ឺននាក់ មកពីជាង ១៧០ប្រទេស ក្នុងក៏មានសិស្សនិស្សិតកម្ពុជា ផងដែរ បូករួមទាំងតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ នៅលើទ្វីបចំនួន ៥។ កល្នុងនោះវិទ្យាស្ថានទូគមនាគម និងសារព័ត៌មាន ដែលជាចំណុះអោយ សកលវិទ្យាល័យ ជីណាន និងបណ្ណាល័យ ផ្ទុកឯកសារដ៏ចំណាស់ របស់សកលវិទ្យាល័យនេះផងដែរ។ សារមន្ទីឈិន ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំទី១៤ នៃអធិរាជក្វាងស៊ូ នៃរាជវង្សឈីង។ សារមន្ទីរនេះ ត្រូវបានតុបតែង និងថែរក្សាយ៉ាងល្អ តាមដូនតាបុរាណ របស់លីនណាន ក្នុងខេត្តក្វាងទុង។ សារមន្ទីឈិន គឺជាសមិទ្ធិផលដ៏អស្ចារ្យ នៃសិល្បៈតុបតែង ស្ថាបត្យកម្មប្រជាប្រិយ របស់ខេត្តក្វាងទុង ដោយប្រើសិល្បៈតុបតែង យ៉ាងប៉ិនប្រសប់ ដូចជាឆ្លាក់ឈើ ឥដ្ឋ ថ្មប្លាស្ទិច គ្រឿងស្ពាន់ និងដែក ចេញជារូបគំនូររស់រវើកពណ៌សម្បូរបែប ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ចាប់តាំងពី ដើមសតវត្សរ៍ទី២១ សារមន្ទីឈិន ត្រូវបានជ្រើសរើសជា កន្លែងទស្សនាវប្បធម៌ក្វាងចូវក្នុងតបន់ទេសចរណ៍ សំខាន់ៗ។

(ទី៤)៖ ក្រុងសិនជិន (Shenzhen) វិទ្យាស្ថានរៀបចំ គម្រោងផែនកាមេទីក្រុងមួយ នៃក្រុងសិនជិន (Urban Planning & Design Institute of Shenzhen) ដែលជាវិទ្យាស្ថានមួយបានរៀប គម្រោងផែនកាមេទី ក្រុង ព្រះសីហនុលោកលោក Sima Xiaoប្រធាន វិទ្យាស្ថានបានមានប្រសាសថា មានការអភិវឌ្ឍដូចគ្នារវាងទីក្រុង ទីក្រុងព្រះសីហនុ និងក្រុងសិនជិនដែរ តាមរយៈការសិក្សាគម្រោង តំបន់ពិសេសពហុបំណង របស់រដ្ឋា ភិបាលកម្ពុជា។ ប្រកបដោយភាពស្និតស្នាលជាទីបំផុត នៅក្នុងនោះ លោក Sima Xiao ប្រធានវិទ្យាស្ថាន រៀបចំផែនការ និងរចនាទីក្រុង នៃក្រុងសិនជិន បានឲ្យដឹងនូវប្រវត្តខ្លះៗ ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក ដែលបានកកើតក្រោយ ការបង្កើតទីក្រុង សិនជិន ១០ឆ្នាំតែប៉ុណ្ណោះ។ ក្នុងរយៈពេល៣០ឆ្នាំ ក្រុមហ៊ុនរបស់លោក បានដើរតាមការអភិវឌ្ឍន៍របស់ទីក្រុងមួយនេះ ធ្វើអោយមានអាគារខ្ពស់ៗជាច្រើន រីកលូតលាស់ឥតឈប់ឈរ។ អ្វីដែលជាសមទ្ធផលកន្លងមក ក្រុមហ៊ុនរបស់លោក សម្រេចលើគម្រោងប្រមាណ ជា៦ពាន់គម្រោង ទទួលពានរង្វាន់ ៤ពាន់គម្រោងផងដែរ បើធៀបទៅនឹងក្រុមហ៊ុនដទៃ ចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេ និងផ្តល់សេវាគ្រប់ដណ្តប់ទូទាំងប្រទេសចិន តាមរយៈគោលការណ៍ច្បាស់លាស់ និងសិក្សាស្វែងយល់ ពីតំបន់នីមួយៗយ៉ាងល្អិតល្អន់ ទើបធ្វើការដាក់គម្រោង។ តាមការបញ្ជាក់របស់លោក Sima Xiao នៅក្នុងឆ្នាំ២០១៩នេះ តាមរយៈអង្គការយូនីដូ (Unido) ជាអ្នកសម្របសម្រួល បានណែនាំក្រុមហ៊ុនរបស់លោក ទៅកាន់រដ្ឋាភិបាលកម្ពុជា ព្រមទាំងមានឱកាសសិក្សាស្វែងយល់ និងទទួលគម្រងពិសេសមួយ ដែលជាគម្រោង តំបន់ពិសេស ពហុបំណង នៅខេត្តព្រះសិហនុ ស្របតាមផែនការ ២០១៥-២០២៥។ ប្រធានវិទ្យាស្ថានខាង លើនេះ បានយល់ឃើញថា គម្រោងមួយនេះពិតជាសំខាន់ណាស់ ដើម្បីជំរុញដល់កម្ពុជា ជាពិសេសក្រុង ព្រះសីហនុ ក្លាយជាទីក្រុង ដែលមានសេដ្ឋកិច្ចខ្លាំងក្លាមួយ។ លោកបានចាប់អារម្មណ៍ជាខ្លាំង ចំពោះកម្ពុជា ហើយជារឿងដ៏ល្អធំមួយ បើគម្រោងតំបន់ពិសេសពហុបំណង អាចដើរទៅមុខ ដោយជោគជ័យលោកលើក ឡើងថា ក្រុងព្រះសីហនុ មានអំណោយផលជាទីបំផុត ផ្នែកលើការអភិវឌ្ឍ ដែលមានស្រាប់ ដូចជាព្រលាន យន្តហោះ កំពង់ផែរ និងតំបន់ពិសេស ដែលមានអគារខ្ពស់ៗជាច្រើន បាននឹងកំពុងសាងសង់ និងសាងសង់ រួចរាល់។

(ទី៥)៖ ក្វាងទុងក្រុមហ៊ុនយក្ស ផលិតរថយន្តអគ្គិសនី របស់ប្រទេសចិន BYD (Build Your Dream) ឧស្សាហកម្ម ផលិតរថយន្តអគ្គសនី BYD Auto Industry Co.,Ltd បានផលិតរថយន្តគ្រួសារ, គ្រឿងចក្រអគ្គិសនី និងគ្រឿង អេឡេចត្រូនិក ក៏ដូចជារថភ្លើង ដើរដោយប្រព័ន្ធអគ្គិសនី សាកថ្ម (Hybrid) ដែលអាចជួយ ដល់អ្នកប្រើប្រាស់ នូវការសន្សំសន្ចៃខ្ពស់។ ដោយមើលឃើញទីផ្សាររថយន្តនៅកម្ពុជា កំពុងលោតឡើងខ្លាំង និងស្របតាមគោល នយោបាយរាជរដ្ឋាភិបាល លើកិច្ចសហការ និងចំណងមិត្តភាពកាន់តែស៊ីជម្រៅ លោក Henry Yip ប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន BYD Auto Industry Co.,Ltd បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ ខាងមុខ ក្រុមហ៊ុនរបស់លោក នឹងចាប់ដំណើរការ នាំចូលរថយន្តទំនើប ដើរដោយប្រព័ន្ធអគ្គិសនី សាក់ថ្ម ដើម្បីប្រកួតប្រជែងលើទីផ្សារកម្ពុជា ពោលនៅពាក់កណ្តាលខែ១២ខាងមុខនេះ នឹងបើកដំណើរការ Showroom ជាផ្លូវការ។ បន្ថែមលើសពីនេះ ក្នុងចក្ខុវិស័យវែងឆ្ងាយ និងតាមរយៈការសិក្សាស្វែងយល់ ក៏ដូចជាមើលឃើញ នូវបរិបទ នៃតម្រូវការរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ ក្នុងប្រទេសកំពុងមានការអភិវឌ្ឍ ក្រុមហ៊ុន ផលិតរថយន្តខាងលើនេះ បាននឹងកំពុងស្វែងរកកិច្ចសហការ ពីរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកប្រភេទម៉ូតូ កង់បីជាការផលិត និងរចនាដោយ BYD ដាក់ដំណើរការ នៅកម្ពុជាផងដែរ ក្នុងការចូលរួម កាន់បន្ថយការក កស្ទះចរាចរណ៍។ លោក Henry Yip មានប្រសាសន៍ថា «យេីងនឹងនាំយករថយន្ត ប្រើប្រាស់ដោយប្រពន្ធអគ្គិសនី ទៅកាន់កម្ពុជា និងសាងសង់កន្លែងសម្រាប់ បញ្ចូលអគ្គិសនី (សាកអាគុយរថយន្ត) ផងដែរ។ មានតែការនាំយក រថយន្តអគ្គិសនី ទើបអាចប្រកួតប្រជែង លើទីផ្សារកម្ពុជាបាន តាមរយៈក្រុមហ៊ុននាំចូលផ្តាច់មុខ»។ ជាមួយគ្នានោះ លោកក៏បានលើកឡើងនូវបញ្ហាប្រឈម ដែលកំពុងជួបប្រទះនៅកម្ពុជា ការខ្វះខាតអគ្គិសនី និងសំណូមពរ ឲ្យស្ថាប័ន្ធពាក់ព័ន្ធខាងកម្ពុជា កំណត់ពន្ធនាំចូល ឲ្យមានភាពជាក់លាក់៕