(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ នៅថ្ងៃនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និងការប្រឡងប្រជែងជ្រើសរើស សិស្សក្រឡាបញ្ជី ជំនាន់ទី៧ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

១៖ ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០

* ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលព្រឹកវេលាម៉ោង០៧៖៣០នាទី ដល់១០៖៣០នាទី ប្រឡងមុខវិជ្ជានីតិព្រហ្មទណ្ឌ (នីតិព្រហ្មទណ្ឌទូទៅ និងព្រហ្មទណ្ឌពិសេស) រយៈពេល៣ម៉ោង, ពេលរសៀលវេលាម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ប្រឡងមុខវិជ្ជានីតិវិធីព្រហ្មទណ្ឌរយៈពេល៣ម៉ោង។

* នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលព្រឹក វេលាម៉ោង០៧៖៣០នាទី ដល់ម៉ោង១០៖៣០នាទី ប្រឡងមុខវិជ្ជានីតិរដ្ឋប្បវេណី រយៈពេល៣ម៉ោង, ពេលរសៀល វេលាម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី មុខវិជ្ជានីតិវិធីរដ្ឋប្បវេណី រយៈពេល ៣ម៉ោង។

២៖ កម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៧

* នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលព្រឹក វេលាម៉ោង ០៧៖៣០នាទី ដល់០៩៖៣០នាទី ប្រឡងមុខវិជ្ជានីតិរដ្ឋធម្មនុញ្ញ រយៈពេល២ម៉ោង, វេលាម៉ោង១០៖០០ នាទីដល់ម៉ោង១២៖០០នាទី ប្រឡងមុខវិជ្ជានីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) រយៈពេល ២ម៉ោង, ពេលរសៀល វេលាម៉ោង ១៤៖៣០នាទី ដល់ម៉ោង១៦៖៣០នាទី ប្រឡងមុខវិជ្ជានីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) រយៈពេល ២ម៉ោង។

មណ្ឌលប្រឡង៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អាសយដ្ឋាន៖ អាគារលេខ ១៧ ផ្លូវ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

* បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង ពេលព្រឹក ត្រូវមកដល់ម៉ោង០៦៖៣០នាទីព្រឹក និងពេលរសៀល ត្រូវមកដល់ម៉ោង១៣៖៣០នាទីរសៀល។

* មិនអនុញ្ញាតឱ្យបេក្ខជនយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡង។

* បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង-បន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ ទូរស័ព្ទដៃ វិទ្យុទាក់ទង Smart watch កាស Bluetooth iPad និងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដាច់ខាត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖