(ភ្នំពេញ)៖ អ្នកប្រើប្រាស់សេវាវីងទាំងអស់ មានឱកាសឈ្នះលុយគុណនឹង២នៃលុយ ដែលទទួលបានពីមិត្តភក្តិ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ជាមួយលក្ខខ័ណ្ឌងាយៗ រាល់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលទទួលលុយពី MoneyGram តាមរយៈវីង ហើយវាយលេខកូដ៨ខ្ទង់ ដែលអ្នកទទួលបានពី MoneyGram ទៅក្នុងមុខងារ «Code2Wing» នៅក្នុងកម្មវិធីស្មាតហ្វូនវីងនោះ លោកអ្នកនឹងមានឱកាសត្រូវបានចាប់រង្វាន់ ដើម្បីទទួលទឹកប្រាក់គុណនឹង២ នៃទឹកប្រាក់ដែលលោកអ្នកបានទទួល។

ការចាប់រង្វាន់ នឹងត្រូវធ្វើឡើងជារៀងរាល់ខែ អ្នកឈ្នះនឹងត្រូវប្រកាសនៅលើហ្វេសប៊ុករបស់វីង។ ការចាប់រង្វាន់លើកទី១ នឹងត្រូវធ្វើឡើងនៅដើមសប្តាហ៍ទី១ នៃខែធ្នូនេះហើយ សូមកុំឲ្យឱកាសមាសប្រាក់នេះ កន្លងផុតឲ្យសោះ។ លោកអ្នកអាចក្លាយជាម្ចាស់រង្វាន់ប្រាក់សុទ្ធភ្លាមៗ។

សូមបញ្ជាក់ផងដែរថា MoneyGram គឺជាក្រុមហ៊ុនឈានមុខគេ លើសេវាកម្មផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដែលអាចជួយមិត្តភក្តិ និងក្រុមគ្រួសារឲ្យផ្ញើប្រាក់ សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងជីវិត ដោយចំណាយតិច មានទំនុកចិត្ត ព្រមទាំងងាយស្រួលទៅកាន់ជាង ២០០ ប្រទេសនិងតំបន់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩/ ០១២ ៩៩៩ ៤៨៩ ឬក៏តាមហ្វេសប៊ុករប់សវីង Facebook: WINGmoney៕