(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនLG បានរកឃើញអ្នកដែលទទួលបានការ Likes ច្រើនជាងគេចំនួន១០រូប កម្មវិធីការប្រកួតថតរូបជាមួយផលិតផល LG ដោយធ្វើការបង្ហោះតាមរយៈបណ្តាញសង្គម Facebook ។

អ្នកឈ្នះទាំង១០រូបនោះ ទទួលបានរង្វាន់ជូនភ្លាមៗតែម្តង ដែលរង្វាន់មានដូចជា ទូរទស្សន៍ LG 55អ៉ីញ ១រង្វាន់, ទូរទឹកកក LG ០១រង្វាន់, ម៉ាស៊ីនបោកគក់ LG ០១រង្វាន់, ម៉ាស៊ីនត្រជាក់ LG ០២រង្វាន់ និង Speaker LG ចំនួន ០៥រង្វាន់ផងដែរ។

ការប្រកួតថតរូបជាមួយផលិតផល LG តាមរយៈបណ្តាញសង្គម Facebook នេះ បាន រកឃើញនូវអ្នកឈ្នះរង្វាន់ពីការប្រកួតថតរូបទាំង១០រូប ដែលមានដូចជា៖

* រង្វាន់ទី១៖ ទូរទស្សន៍ LG 55អ៉ីញ ០១រង្វាន់បានទៅលើ ឈ្មោះ បូរ៉ា

* រង្វាន់ទី២៖ ទូរទឹកកក LG ០១រង្វាន់ បានទៅលើឈ្មោះ Ta Real

* រង្វាន់ទី៣៖ ម៉ាស៊ីនបោកគក់ LG ០១រង្វាន់បានទៅលើឈ្មោះ Linda Samnang

* រង្វាន់ទី៤៖ ម៉ាស៊ីនត្រជាក់ LG ០២រង្វាន់ បានទៅលើឈ្មោះ Nak Pakorn និងឈ្មោះ លក្ខណ៍ សំណាង

* រង្វាន់ទី៥៖ Speaker LG ០៥រង្វាន់បានទៅលើ ឈ្មោះ Bophary Boeum , ឈ្មោះ Cho Colate, ឈ្មោះ Zey Pich Smile, ឈ្មោះ RoGen ReChhes និងឈ្មោះ Khin Mengchhiv

សូមជម្រាបថា ដើម្បីចូលរួមអបអសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀគ្រុប បានរៀបចំនូវកម្មវិធីប្រកួតថតរូបយករង្វាន់ ហើយទើបថ្ងៃនេះរៀបចំប្រគល់រង្វាន់ដល់អ្នកឈ្នះតែម្តង៕