(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា Dj Nana Tips ចែករំលែកនូវបទពិសោធន៍ផ្ទាល់ នៅពេលដែលមន្ទីរពេទ្យគន្ធបុប្ផាធ្លាប់បានបង្កើត និងសង្គ្រោះជីវិតក្មួយស្រីជាទីស្រាលាញ់។

ជាមួយនឹងបទពិសោធន៍នេះ Dj NANA បានអំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការបរិច្ចាគត្រឹមតែ៥ ០០០រៀល/មួយខែ ឬ៦០០០០រៀល/ក្នុងមួយឆ្នាំ ដើម្បីក្លាយជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

បច្ចុប្បន្នមូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០ ០០០ (ម្ភៃលាន)រៀល/៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០,០០០ (ប្រាំមួយម៉ឺន) រៀល ក្នុងមួយឆ្នាំ។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ ០៦១ ៧០១ ១១១/ ០៩៦ ៧០១ ១១១១ និងគេហទំព័រ www.ckf.org.kh៕