(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បួង បាននាំគ្នាបង្ហាញសារតាមរយៈវីដេអូ បង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម Facebook ត្រៀមទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញទៅជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ពលរដ្ឋខ្មែរទាំងអស់នោះ បានបញ្ជាក់ថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែលនឹងអញ្ជើញចុះទៅជួបដោយផ្ទាល់ជាមួយពលករដែលកំពុងបំពេញការងារនៅកូរ៉េ។