(ភ្នំពេញ)៖ សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស រួមទាំងថ្នាក់ ដឹកនាំសាលាសរុបចំនួន ២៨រូប នៅថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ ទៅកាន់ចក្រភពអង់គ្លេស នៅក្នុងទីក្រុងLondon ទីក្រុងCambridge ទីក្រុងOxford ទីក្រុង Bristol និងទីក្រុង Cardiff រយៈពេល១៣ថ្ងៃ តាមជើងហោះហើរនៃអាកាសចរណ៍ Qatar។

សិស្សានុសិស្សទាំងអស់ នឹងបានទៅទស្សនកិច្ចនៅឯសាកលវិទ្យាល័យ និងសាលាល្បីៗនានា មានជា អាទិ៍ដូចជា University of Cambridge, Oxford University, Queen’s College, King’s College, Oxford Sixth Form College, Cardiff Sixth Form College, DLD College London ... និងតំបន់ទេសចរណ៍ផ្សេងៗ ដូចជា នាឡិកា Big Ben ទស្សនា វិមានCardiff និងប្រវត្តិសាស្រ្តនៃ Wales, ស្ពាន Tower ទោងវិល London Eye វិថី Oxford តំបន់ China Town ស្ពាន Mathematical សារមន្ទីជាតិនៃប្រទេសអង់គ្លេស រាជវាំង Buckingham សួនសត្វ Bristol, កន្លែងលេងសៀក Cabot, វិមានBristol និងCity Center ជាដើម។

ដំណើរទស្សនៈកិច្ចសិក្សានេះ នឹងផ្ដល់ឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងការសិក្សាស្វែងយល់អំពីវប្បធម៌អន្តរជាតិ ការផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងការទំនាក់ទំនងអន្តរជាតិជាមួយនិស្សិតក្នុងសាកលវិទ្យាល័យល្បីៗនៃចក្រភពអង់គ្លេស តាមរយៈការជួបជុំ និងសកម្មភាព សង្គមនានា។

បន្ថែមពីនេះ សិស្សានុសិស្ស នឹងចូលរួមវគ្គសិក្សានៅក្នុងមហាវិទ្យាល័យល្បីៗនៃទីក្រុងOxford និងLondon ដែលផ្ដោតសំខាន់លើជំនាញនិយាយជាសាធារណ: ជំនាញសសេរជាន់ខ្ពស់ និងការតម្រង់ទិសក្នុងការជ្រើសរើសជំនាញសម្រាប់ការសិក្សាបន្ត នៅកម្រិតក្រោមឧត្តមសិក្សា៕

សម្រាប់ព័ត៌មានលំអិត សូមទាក់ទង សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ

ទូរស័ព្ទ: 099 509 998 / 016 929 985
ឬសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត)
អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975

គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ [email protected]
គេហទំព័រFACEBOOK: ICS International School