(ភ្នំពេញ)៖ វិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា ដែលជាថ្នាលបណ្ដុះបណ្ដាលសិក្សានុសិស្ស ប្រកបដោយចំណេះដឹង គុណធម៌ សីលធម៌ខ្ពស់ បានបើកវគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេស របស់វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC-IFL)។

ការចុះឈ្មោះចូលរៀនសម្រាប់វគ្គសិក្សាថ្មី នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។ នេះជាឱកាស សម្រាប់អាណាព្យាបាល របស់សិស្សានុសិស្ស ដែលមានបំណងស្វែងរកសាលាដើម្បីបំពេញចំណេះដឹង និងការអប់រំ ប្រកបដោយអនាគតភ្លឺស្វាងដល់បុត្រធីតាខ្លួន។

ពេលវេលានៃការធ្វើតេស្តសម្រាប់សិស្សានុសិស្ស៖

*ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖៣០ព្រឹក ដល់ ម៉ោង ៥៖០០រសៀល
*ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧៖៣០ព្រឹក ដល់ម៉ោង១០៖០០ព្រឹក

សម្រាប់ទីតាំងធ្វើតេស្ត ស្ថិតនៅសាកវិទ្យាល័យបញ្ញាសាស្ត្រ សាខាទួលទំពូង និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខាងត្បូងវិមានឯករាជ្យ

សូមភ្ជាប់មកជាមួយនូវ៖
*រូបថត ៤ គុណ ៦ ពីរសន្លឹក
*សំបុត្រកំណើតចម្លង ឬអត្តសញ្ញាណប័ណ្ណ ឬកាតសិស្ស