(ភ្នំពេញ)៖ ដើម្បីបង្កើតការសប្បាយរីករាយ ខណៈបង្ហាញវត្តមាននៅលើទឹកដីកម្ពុជា អស់រយៈពេល២ឆ្នាំ ក្រុមហ៊ុនដ៏ធំមួយ ផ្នែកអចលនទ្រព្យរបស់ចិន នឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដ៏អស្ចារ្យមួយ ដែលប្រមូលដោយតារាចម្រៀងល្បីៗ ប្រចាំនៅកម្ពុជាជាច្រើនរូប។

ការប្រគំតន្ត្រីសប្បុរសធម៌ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ចាប់ពីម៉ោង១៩៖០០ រហូតដល់ម៉ោង២១៖៣០ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលបុរី អ&អេហ្វ ផ្លូវមហាវិថីតេជោ ឬផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

ការសម្តែងនេះ ដោយសារកម្ពុជាជាប្រទេស ដែលមានកម្លាំងទាក់ចិត្តអាថ៌កំបាំង បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោក។ ក្រុមហ៊ុននេះ ក៏បានចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ ពោលក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ២០១៩។

ក្នុងនាមជាទីក្រុងធំអន្តរជាតិ នៃរាជធានី ដែលជាប់ថ្នាក់លំដាក់ទីមួយ ក្រុមហ៊ុននេះ បាននាំមកនូវរបៀបរស់នៅ បែបទំនើបមកកាន់រាជធានីភ្នំពេញ ជាមួយនឹងកម្រិតជីវភាពថ្មីមួយ៕