(កំពង់ធំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះទី៣៥២ និងទី៣៥៣ក្នុងចំណោមផ្ទះ ដែលបានសង់ជូននៅស្រុកសន្ទុក ខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត។

អំណោយនេះត្រូវបានប្រគល់ជូន តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រជូនដល់ដល់ស្ត្រី២គ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្ទះថ្មីទាំង២ខ្នងនេះ ត្រូវការប្រគល់ជូនដោយស្រី ខៀវ ស៊ីណា ជាចាន់តូ។

អំណោយនោះ ត្រូវបានផ្ដល់ជូនលោកយាយ មាច អាយុ ៧៣ឆ្នាំ និងលោកយាយ តុប សេន អាយុ៧៧ឆ្នាំ។
ផ្ទះថ្មីនេះសង់ពីឈើប្រក់ស័ង្កសីបណ្ដោយ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លា។

លោកស្រី ខៀវ ស៊ីណា បានបញ្ជាក់ថា ពេលប្រជាពលរដ្ឋជួបការលំបាក សម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងជួយគិតគូរដល់សុខទុក្ខ ដោះស្រាយការលំបាកខ្វះខាតប្រជាពលរដ្ឋជានិច្ច។

លោកស្រីបញ្ជាក់ថា ជាក់ស្ដែងនេះជាសក្ខីភាព ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រប់ពេលវេលាសម្ដេចទាំង២ គឺតែងតែរស់នៅជាមួយសុខទុក្ខ របស់ជាពលរដ្ឋជានិច្ច ដូចនេះបងប្អូនត្រូវតែរស់នៅក្នុងក្ដីសង្ឃឹម និងត្រូវខិតខំតស៊ូជាបន្តទៀត ព្រមទាំងចងចាំថាដ៏រាបណាមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណបក្សប្រជាជនកម្ពុជា សម្ដេចនៅតែបន្តចុះដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាកនោះទេ។

លោកស្រី ខៀវ ស៊ីណា បានស្នើឲ្យលោកយាយលោកតា និងប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាព គឺរស់នៅឲ្យមានអនាម័យ និងត្រូវខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វដាំដំណាំ។

លោកយាយទាំង២បានថ្លែងអំណរគុណ ចំពោះសម្ដេកិតិព្រឹទ្ធិបណ្ឌិត ដែលផ្ដល់ផ្ទះសមរម្យ រស់នៅដូចពេលនេះ។ លោកយាយទាំងពីរបន្ថែមថា មួយជីវិតនេះក៏មិនបំភ្លេចនូវគុណដ៏ធំធេង និងពោរពេញដោយទឹកចិត្តព្រហ្មវិហារធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឡើយ។

ក្នុងនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឧបត្ថម្ភដល់លោកយាយទាំង២នាក់ ដែលទទួលបានផ្ទះថ្មី ក្នុងម្នាក់ៗទទួលបានមុង, ភួយ, សារ៉ុង, ក្រមា, ធុងចំរោះទឹកស្អាត, ទឹកដោះគោ១០កំប៉ុង, ទឹកក្រូច១កេះ, ទឹកសុទ្ធ១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល៥កញ្ចប់, សាប៊ូ២កញ្ចប់, ថ្នាំដុសធ្មេញ, ស្កសរ២កញ្ចប់,
ថ្នាំពេទ្យ១កញ្ចប់, អង្ករ២៥គីឡូ និងថវិកា២០ម៉ឺនរៀល៕