(កាណាហ្គាវា, ជប៉ុន)៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន គណៈគម្មាការវត្តទាំង៣ (វត្តខ្មែរសាមគ្គី វត្តអង្គររតនរងស្សី វត្តបីតាធំ) សហគមន៍ខ្មែរ និងនិសិត្សបានរៀបចំខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងការអកអំបុក ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ នៅស្រុកសាហ្គាមីហារា ខេត្តកាណាហ្គាវា។

ចូលរួមក្នុងឱកាសនោះមាន អ៊ុ ពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរ និសិត្ស និងកម្មសិក្សការី និងពលករខ្មែរ ដែលមានចំនួនសរុបប្រមាណជាង៣០០នាក់។ ទន្ទឹមនឹងនេះក៏មានការអញ្ជើញ ចូលរួមពីតំណាងរាស្ត្រជប៉ុនប្រចាំខេត្តកាណាហ្គាវា មន្រ្តីក្រសួងការបរទេសជប៉ុន និងមិត្តជប៉ុននានាទៀត។

នេះជាលើកទី១ហើយ ដែលស្ថានទូតបងប្អូនសហគមនាគមន៍ខ្មែររួមទាំងគណៈកម្មការវត្តទាំងបីនៅជប៉ុនរៀបចំពិធីជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ។