(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការប្រារព្ធពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោពលខេមរភូមិន្ទ ដែលពិធីនេះប្រារព្ធឡើងនៅសួនច្បារសម្តេច ជា ស៊ីម កំចាយមារ (ស្តូប)។

ក្រោយចប់កម្មវិធី ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ប្រកបដោយភាពសប្បាយរីករាយក្រៃលែង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕