(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ទូរទស្សន៍ Fresh News បានធ្វើកិច្ចសម្ភាស ជាមួយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ពីការសហការចូលរួមជាមួយអាជ្ញាធរសាធារណៈ ក្នុងការរៀបចំសណ្ដាប់ធា្នប់ និងសុខុមាលភាពជូនប្រជាពលរដ្ឋ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័ននាំមុខគេ ក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុតពីគ្រោះមហន្ដរាយផ្សេងៗទៀត។ លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏មានសកម្មភាពការងារជាច្រើនផ្សេងទៀត ដើម្បីជួយដល់សង្គមជាតិ។

ជាពិសេស «អំឡុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងសុខាភិបាល មន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការងារសុវត្ថិភាពចរាចរណ៍ ការអប់រំផ្សព្វផ្សាយ ពីការថែទាំសុខភាព-អនាម័យ នឹងចូលរួមក្នុងការសម្អាតបរិស្ថាន នៅតាមគោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ»

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវផ្ដាំផ្ញើ ជាមួយនឹងសារអប់រំគន្លឹះមួយចំនួនទៀតផងដែរ៕

សូមលោកអ្នកនាង ទស្សនាវីដេអូកិច្ចសម្ភាសដែលមានដូចខាងក្រោមនេះ៖