(ចិន)៖ មជ្ឈមណ្ឌលមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ព្រមពេលជាមួយគ្នានេះ កម្មវិធី App ផ្សព្វផ្សាយជាសំឡេងនៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ក៏ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

លោក Li Xi សមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមពិធីសម្ពោធបើក។ លោក និង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកស្លាកនៃមជ្ឈមណ្ឌល មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងកម្មវិធីផ្សព្វផ្សាយជាសំឡេង នៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវជាមួយគ្នា។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានបញ្ជាក់ថា យើងខ្ញុំនឹងស្វែងយល់ឱ្យកាន់តែច្បាស់នូវស្មារតីដ៏សំខាន់ៗរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន អំពីគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» និងជំរុញការបង្រួបបង្រួមមាតុប្រទេស ធ្វើការផ្សព្វផ្សាយពីបទពិសោធន៍ល្អៗអំពីគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដើម្បីជំរុញការអភិវឌ្ឍនឹងការកសាងមហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៩ ដោយបានបង្កើតនូវវេទិកាផលិត និងផ្សព្វផ្សាយកម្មវិធីនៃសំឡេងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ តាមរយៈរូបភាពជាច្រើន ដូចជាវិទ្យុ ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយថ្មីជាដើម។

ចាប់តាំងពីការចាប់ផ្តើមផ្សាយសំឡេងនៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវក្នុងរយៈពេលជាង ២ ខែកន្លងទៅនេះ មជ្ឈមណ្ឌលនេះបានធ្វើការផ្សាយបន្តផ្ទាល់ជាភាសាចិនកាតាំង ដោយជោគជ័យនូវពិធីអបអរសាទរខួបគម្រប់ ៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោកក្រុងWuhan និងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២ជាដើម ហើយទទួលបានការកោតសរសើរជាទូទៅ។

ជឿជាក់ថា App សំឡេងនៃមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវច្បាស់ជានឹងអាចទទួលបានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់ជាមិនខាន៕