(ភ្នំពេញ)៖ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កំពុងខិតជិតមកដល់ហើយនោះ អង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីឱ្យលោករៀបរាប់អំពីកិច្ចការត្រៀមរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានាក្នុងការផ្ដល់ជូនភ្ញៀវទេសចរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍ បានរៀបចំឱ្យមានវេទិកាទេសចរណ៍ សម្រាប់ឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាការប្រណាំងទូកង ដោយមានការបកប្រែជា៣ភាសជូនភ្ញៀវ ក្នុងនោះមានភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានបម្រើភេសជ្ជ ទឹក និងសេវាកម្មផ្សេងទៀតផងដែរ។

លោករដ្ឋមន្ត្រីបានបង្ហាញការរំពឹងទុកថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាច្រើនជាងឆ្នាំមុន។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសអាជីវករលក់ដូរទាំងឡាយសូមចូលរួមថែរក្សាអនាម័យ សុវត្ថិភាពចំណីអាហារ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គិតគូរលើបញ្ហាបរិស្ថាន និងសោភ័ណភាពក្នុងព្រះរាជពិធីបុណ្យទាំងមូល ហើយសូមចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីបុណ្យ និងរាជធានីភ្នំពេញទាំងមូលផងដែរ៕

សូមទស្សទស្សនាវីដេអូកិច្ចសម្ភាសន៍រវាង Fresh News ជាមួយរដ្ឋមន្ត្រី ថោង ខុន ដូចខាងក្រោម៖

Advertising