(ភ្នំពេញ)៖ ក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍ តាមទូរស័ព្ទដៃ ក្រុមហ៊ុន ស៊ីងម៉ឹង បានបង្កើតកម្មវិធី Splus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ដោយគ្រាន់តែប្រើប្រព័ន្ធ លេខ ទូរស័ព្ទរបស់ Smart ហើយ Splus អាចដំណើរការបានលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

យើងដឹងហើយថាការទស្សនាកម្មវិធីទូរទស្សន៍ គឺជាសកម្មភាពមួយដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយយើងតាមដាននៅកម្មវិធីដែលយើងពេញចិត្តដូចជា កីឡា រឿងភាគ ខ្សែភាគយន្ត ឬកម្មវីធីល្បីៗជាច្រើនទៀត។ តែសព្វថ្ងៃនេះការទស្សនាកម្មវិធីទូរទស្សន៏មានការផ្លាស់ប្តូរ ពីការទស្សនានៅគេហដ្ឋាន មកជាការទស្សនា តាមរយៈទូរស័ព្ទដៃវិញម្តង។ ជាមួយទូរស័ព្ទស្មាតហ្វូន លោកអ្នកអាចធ្វើការទស្សនាការផ្សាយផ្ទាល់ កម្មវិធីទូរទស្សន៏បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថា នៅគេហដ្ឋាន រីនៅទីសារធារណៈឡើយ។

ជាងនេះទៅទៀតការទស្សនាទូរទស្សន៍ តាមរយៈកម្មវិធី Splus គឺកាន់តែមានភាពងាយស្រួលជាងកម្មវិធីដ៏ទៃទៀត ដោយលោកអ្នកអាចទស្សនាទូរទស្សន៍លើទូរស័ព្ទដៃ ជាមួយរូបភាពច្បាស់ កំរិត HD និងការទស្សនាត្រឡប់ក្រោយ បានរហូតដល់៧ថ្ងៃ មានន័យថាប្រសិនបើលោកអ្នកខកខានមិនបានទស្សនាកម្មវីធីណាមួយ លោកអ្នក អាចចូល ក្នុងកម្មវីធី Splus រួចជ្រើសរើសម៉ោង និងថ្ងៃដែលលោកអ្នកចង់ទស្សនានោះម្តងទៀតជាការស្រេច។

កម្មវិធី Splus នេះក៏មាន ការផ្តល់ជូនដោយឥតគិតថ្លៃលើប៉ុស្តិ៍ជាតិមួយចំនួនផងដែរ។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី Splus នេះបានដោយគ្រាន់ តែចូលទៅកាន់ PlayStore សំរាប់ ប្រព័ន្ធប្រតិបត្តិការ Android រី AppStore ប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយពាក្យ Splus ជាការស្រេចដោយឥតគិតថ្លៃ។ សម្រាប់អតិថិជន ដែលប្រើប្រព័ន្ធទូរស័ព្ទ Smart ទាំងអស់អាចធ្វើការភ្ជាប់សេវាកម្ម Splus នេះបាន ដោយគ្រាន់តែភ្ជាប់គំរោងណាមួយក៏បានក្នុងចំណោមគម្រោងទាំងបី ដូចជា គម្រោង ប៉ុស្តិ៍ក្នុងស្រុក ប៉ុស្តិ៍បរទេស និងប៉ុស្តិ៍ភាសាចិន ជាមួយលក្ខខណ្ឌងាយៗ។

សម្រាប់គម្រោង និង វីធីភ្ជាប់មានបីជម្រើសសម្រាប់លោកអ្នក ចុះឈ្មោះគណនីជាមួយ Splus តាមរយៈក្រុមហ៊ុន Smart ដោយប្រើលេខទូរស័ព្ទរបស់អ្នក បន្ទាប់មក ធ្វើការ ភ្ជាប់កញ្ចប់សេវាកម្មណាមួយដែលអ្នកពេញចិត្ត! សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666 ឬសូម ចូល ទៅកាន់គេហទំព័រ របស់យើង https://smtelemedia.com/internet/solution/12/1

Advertising