(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោក-លោកស្រី បានជួបសំណេះសំណាល ជាមួយកីឡាករទូក មកពីខេត្តស្វាយរៀងចំនួន២ គឺទូក៖ ឌីសែនជ័យបារមីបូព៌ា និងទូកសាឯមសែនជ័យបារមីស្វាយជ្រុំ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវត្តប្រជុំសាគរស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យកីឡាករទាំងអស់ ត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូវ ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម ត្រូវសម្រានក្នុងមុង សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យបាក់កម្លាំង ត្រូវរក្សាកម្លាំងដើម្បីចូលរួមការប្រកួត និងដណ្តើមយកជ័យជំនះ នាពេលខាងមុខ ជាពិសេសមិនត្រូវនាំអេសដ៍ចូលផ្ទះទេ។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកនូវ៖ ទឹកសុទ្ធ អង្គរ ឆៃពៅ មី ត្រីខកំប៉ុង អន្សម អំបុក ទឹកក្រូច និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ទូកទាំង២ផងដែរ៕

Advertising