(ភ្នំពេញ)៖ ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែល ឈានមុខគេនៃឧស្សាហកម្មកុំព្យូទ័រយួរដៃ ហើយក្រុមហ៊ុនមានចក្ខុវិស័យរបស់ខ្លួន នៅលើឧស្សាហកម្ម សិល្បៈនៃការរចនា និងការបង្តើតអ្វីថ្មី ដោយទីផ្សារមានការកើនឡើង និងទទួលបានការសាទរយ៉ាងខ្លាំង ចំពោះផលិតផលដែលមានសមត្ថភាពខ្ពស់ MSI មានភាពខុសគ្នាពីដៃគូប្រកួតប្រជែង ដោយបានផលិតកុំព្យូទ័រយួរដៃ សម្រាប់អ្នកច្នៃប្រឌិតផងដែរ។

ការបង្ហាញនូវ Content Creation Laptop បំពាក់ CPU ជំនាន់ទី១០ដំបូងគេនៅកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះដែរ ក្រុមហ៊ុន MSI បានដាក់តាំងបង្ហាញផលិតផលថ្មីចុងក្រោយ និងដំបូងគេបង្អស់នៅកម្ពុជា នៅហាងកាហ្វេ Ya Kun Kaya Toast នោះគឺកុំព្យូទ័រយួរដៃសម្រាប់ អ្នករចនាក្រហ្វិច អ្នកច្នៃប្រឌិត អ្នករចនារូបភាព អ្នកកាត់តវីដេអូ និងអ្នកធ្វើការងារការិយាល័យទូទៅផងដែរ។

សម្រាប់អ្វីដែល MIS ចង់បង្ហាញនោះរួមមាន៖ ម៉ូដែល MSI Modern 14, Prestige 14, Prestige 15 បំពាក់មកជាមួយ CPU ជំនាន់ទី១០(10th Gen. Intel® Core™ i7 processor) វាមានសម្ថភាពខ្ពស់ និងមានលក្ខណៈពិសេសជាច្រើនទៀតមានដូចជា មានរាងស្អាត, ការរចនាមានលក្ខណៈទាក់ទាញ, មានកម្រាស់ស្តើងត្រឹមតែ16mm, ទំងន់ 1.6kg, សម្រាប់ Prestige 15 និង1.29kg សម្រាប់ Prestige 14 និង1.19kg សម្រាប់ Modern 14 ថ្មរបស់វាអាចប្រើបានចន្លោះពី ១០ម៉ោងសម្រាប់ Modern 14 និង Prestige 14 ហើយរហូតដល់ ១៦ម៉ោងសម្រាប់ម៉ូដែល Prestige 15 វាក៏បំពាក់នូវបច្ចេកវិទ្យា True Color Technology ផ្តល់នូវពណ៌កាន់តែច្បាស់, Cooler Boost 3 ជួយសម្រួលប្រព័ន្ធកម្តៅរបស់កុំព្យូទ័រឲ្យនៅតែត្រជាក់ក្នុងករណីដែលអ្នកប្រើប្រាស់យូរ, WiFi 6 ជាបច្ចេកវិទ្យាចុងក្រោយដែលលឿនជាងមុនបីដង, FingerPrint សម្រាប់សុត្ថភាពឯកសារ , Creator Center និងCreator Mode ជា Software មួយដែលបង្កើតឡើយដោយក្រុមហ៊ុន MSI ដើម្បីជួយសម្រួលដល់ការងាររបស់អ្នករចនាក្រាហ្វិច និងអ្នកឆ្នៃប្រឌិតដែលប្រើប្រាស់កម្មវិធីដូចជា Photoshop, Premiere Pro, Illustrator, Lightroom ជាដើម។

សូមបញ្ជាក់ផងដែរថា MSI Content Creator Laptop សាកសមបំផុតសម្រាប់ អ្នករចនាក្រាហ្វិចរូបភាព កាត់តវីដេអូ និងអ្នកធ្វើការទូទៅដែលត្រូវការកុំព្យូទ័រយួរដៃ ដែលមានរូបរាងស្អាតទាក់ទាញ ស្រាល ស្តើង ពណ៌ច្បាស់ និងថ្មកាន់បានយូរ ដែលផ្តល់ភាពងាយស្រួលក្នុងការយកតាមខ្លួនបានគ្រប់ទីកន្លែង និងអាចធ្វើការងារបានពេញមួយថ្ងៃដោយគ្មានការបារម្មណ៍៕