(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់ម៉ាស៊ីនច្រោះស្រាបៀរ ឬ Beer Membrane Filtration ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Pentair របស់អាល្លឺម៉ង់ ក្នុងខ្សែសង្វាក់ផលិតកម្មស្រាបៀរកម្ពុជា ដើម្បីធានាថា ស្រាបៀរមានសភាពថ្លាល្អនិងអាចទទួលទានបានដោយសុវត្ថិភាព ដោយសារគ្រប់ដំណក់ស្រាបៀរ ត្រូវបានធ្វើការ ច្រោះយ៉ាងត្រឹមត្រូវទៅបទដ្ឋានអន្តរជាតិ។

ម៉ាស៊ីនច្រោះស្រាបៀរនេះ ត្រូវបានដំឡើងក្នុងរោងចក្រផលិតស្រាបៀរធំៗជាច្រើនក្នុងពិភពលោក ព្រោះជាប្រព័ន្ធ ម៉ាស៊ីនដើរដោយស្វ័យប្រវត្តិ និងជាប្រភេទម៉ាស៊ីនតំឡើងដោយប្រព័ន្ធបិទជិតដែលអាចធានា គុណភាពអនាម័យ បានខ្ពស់បំផុត ។

ប្រព័ន្ធច្រោះស្រាបៀររបស់ម៉ាស៊ីននេះមានមុខងារពិសេស ដោយតម្រងជាច្រើនក្នុងម៉ាស៊ីនអាចច្រោះយកភាគល្អិតនៃកាកសំណល់របស់ស្រាបៀរដែលមិនទាន់មានភាពថ្លាល្អ ដោយពុំចាំបាច់ប្រើប្រាស់ម្ស៉ៅជាជំនួយក្នុងការច្រោះ ស្រាបៀរនោះឡើយ។

លើសពីនេះ ស្រាបៀរដែលបានឆ្លងកាត់ម៉ាស៊ីននេះនឹងទទួលបានស្រាបៀរដែលមានភាពថ្លា ល្អ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ថែមទាំងធ្វើឲ្យស្រាបៀរមានគុណភាពអនាម័យខ្ពស់។

មិនតែប៉ុណ្ណោះ ម៉ាស៊ីននេះមាន លទ្ធភាពខ្ពស់អាចច្រោះស្រាបៀរបានស្ទើតែមិនបាត់បង់បរិមាណទឹកស្រាបៀរ ថែមទាំងអាចធ្វើការលាងសម្អាត ដោយស្វ័យប្រវត្តិផងដែរ៕