(ភ្នំពេញ)៖ មនុស្សកើតឡើងជារៀងរាល់ថ្ងៃ អគារខ្ពស់ៗក៏រីកចម្រើនយ៉ាងខ្លាំង ស្របពេលជាមួយគ្នានោះ សំរាមបានកើនឡើងឥតឈប់ឈរពីសកម្មភាពសាមញ្ញ ប្រចាំថ្ងៃរបស់អ្នក។

ប្រជាពលរដ្ឋម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវក្នុងការងារទុកសំរាមដោយខ្លួនឯង តាមរយៈការបោះចោលសំរាម ក្នុងធុងសំរាម។ វីដេអូអប់រំខ្លីមួយប្រមាណ១នាទី ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានផលិតឡើងបង្ហាញអំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់។

ដូច្នេះដើម្បីឲ្យទីក្រុងស្អាត និងមានសោភ័ណ្ឌភាពនោះ សូមប្រជាពលរដ្ឋម្នាក់ៗ ទុកដាក់សំរាមប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន៕